Monday, July 16, 2018

លោក អ៊ី ឈាន៖ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប មានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០

ប៉ៃលិន៖ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ថ្នាក់កណ្តាលចុះជួយខេត្តព្រះប៉ៃលិន បានថ្លែងថា៖ បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ទេ នោះប្រទេសកម្ពុជាយើងមិនមានការអភិវឌ្ឍរីកចំរើនរហូតមកដល់សព្វថ្ងៃនេះឡើយ។
លោកបានថ្លែងបែបនេះ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់លោក តង់ ធារ៉ា អនុប្រធានក្រុមការងាចុះជួយឃុំស្ទឹងកាច់ ព្រមទាំងក្រុមការងារ ជាច្រើនរូបទៀត។
លោក មានប្រសាសន៍លើកឡើងថា៖ ក្នុ​​​​ងសម័យខ្មែរក្រហមហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ចំណែកប្រជាពលរដ្ឋយើងត្រូវបានគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបង្អត់អាហារ ធ្វើការកាប់សម្លាប់យ៉ាងរង្គាល ជាពិសេសអ្នកចេះដឹងក្នុងជួរបញ្ញាវ័ន្ត និងមន្ត្រីរាជការជាដើម។ ដូចនេះដើម្បីធ្វើការស្រោចស្រង់ប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រលយ័ពូជសាសន៍នេះ ថ្នាក់ដឹកនាំរបស់គណបក្សប្រជនកម្ពុជា បានលះបង់អាយុជីវិតធ្វើការតស៊ូរំដោះប្រទេសជាតិ រហូតទទួលបានជោគជយ័នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំ និងដឹងគុណជានិច្ចចំពោះថ្ងៃ ៧ មករា ដែលជាថ្ងៃកំណើតទី ២ របស់យើង ហើយបើគ្មានថ្ងៃ៧មករានេះទេ ប្រទេសយើងក៏មិនមានការអភិវឌ្ឍរីកចំរើនរហូតមកដល់សព្វថ្ងៃនេះដែរ។
លោក អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ទៀតថា៖ ស្របជាមួយនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ជិតចូលមកដល់នោះ មានក្រុមអគតិខ្លះបានធ្វើការរិះគន់ថ្ងៃ ៧ មករា ១៩៧៩ ទាំងខ្លួនឯង និងក្រុមគ្រួសារក៍បានរស់ដោយថ្ងៃទី៧មករានេះដែរ ដែលចំណុចនេះ លោមបានផ្តាំផ្ញើឱ្យសមាជិកបក្សគ្រប់រូបកុំជឿឱ្យសោះ ហើយលោកបានចាត់ទុកថា នេះជាករណីរមើលគុណបំផុតមិនអាចលើកលែងឱ្យបានទេ។
ជាមួយគ្នានេះដែរ លោក អ៊ី ឈាន បានគូសបញ្ជាក់ថា៖ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ គឺពង្រឹងសាមគ្គីជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយរបបលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពសិទ្ធមនុស្ស គោរពច្បាប់ និងយុត្តិធម៌សង្គម ការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី រក្សាសន្តិភាព និងសន្តិសុខជាតិឱ្យបានរឹងមាំ។ លើសពីនេះទៀត មិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ តម្លើងប្រាក់ឈ្នួលរបស់កម្មករនិយោជិក តម្លើងប្រាក់បៀរវត្តន៍ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ឱ្យដល់គ្រប់ភូមិទាំងអស់នៅឆ្នាំ២០២០ និងបញ្ចុះថ្លៃអគ្គិសនីផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវមានការជឿជាក់លើគណបក្សប្រ​​​ជាជនកម្ពុជា និងលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។

សូមបញ្ជក់ថា៖ នៅខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ជាបេក្ខជនឈរឈ្មោះលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ៕






No comments:

Post a Comment