គណៈកម្មាធិការបច្ចេកទេសសម្របសម្រួលអន្តរជាតិអង្គរ បានបើកសម័យប្រជុំលើកទី២៥ នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រោមវត្តមានលោករ៉ូម៉ាំងឡូវែ ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ វប្បធម៌ នៃស្ថានទូតបារាំង និងលោក ថា
កាហាស៊ី ថាការស៊ូហ្គាវ៉ា អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន។
កិច្ចប្រជុំបច្ចេកទេសលើកទី២៥នេះបានផ្តោតសំខាន់ ទៅលើរបៀបវារៈនៃកិច្ចប្រជុំលើកទី២៤នាខែមិថុនា កន្លងទៅនេះ
ដោយកិច្ចប្រជុំនេះបានលើកឡើង អំពីក្តីកង្វល់នៃការបំផ្លាញបេតិកភណ្ឌវប្បធម៌ ពីសំណាក់
ក្រុមជ្រុលនិយមមួយចំនួន។ ហើយនៅក្នុងកិច្ចប្រជុំលើកទី២៥ នេះដែរក៍មានការកត់សំគាល់ និងការអបអរ សារទរនូវចំណាត់ការចំពោះជនដែលបានបំផ្លាញបេតិកភណ្ឌឈ្មោះ ធូម
ប៊ុតទូ នៅប្រទេសម៉ាលី ស្ថិតក្នុងតំបន់អាហ្រ្វិកខាងលិច ដែលត្រូវបានចាប់បញ្ជូនទៅតុលាកាព្រហ្មទណ្ឌ អន្តរជាតិដែលមានទីតាំង ក្នុងក្រុងឡាអេនៃប្រទេសហូឡង់។
យោងតាមលោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានអោយដឹងថា៖ នៅក្នងកិច្ចប្រជុំនេះដែក៍មានការពិនិត្យ និងតាមដានអំពីសកម្មភាពការងារអភិរក្ស គ្រប់គ្រង
ជួសជុល និងថែទាំប្រាង្គបា្រសាទនៅក្នុងតំបន់អង្គរ ដែលជាការបំពេញបន្ថែមលើការងារអនុវត្តកន្លងមក ហើយកិច្ចប្រជុំ នេះក៍បន្តពិភាក្សាដើម្បីអភិរក្ស និងការងារអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាពផងដែរ។
លោកជំទាវ
អាន ឡឺម៉េស តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានបញ្ជាក់ដែរថា៖ តាមរយៈកិច្ចប្រជុំ បច្ចេកទេសលើកទី២៥ និងកិច្ចប្រជុំវិសាមញ្ញលើកទី២១ នេះដែរ
ក៏ការឆ្លើយតបនិងបង្ហាញពីការងាររបស់ ICC-អង្គរ
ដែលបានអនុវត្តនាពេលកន្លងតាមអនុសាសន៍ ជាលក្ខណៈអន្តរជាតិក្នុងការអភិរក្សសារពើពន្ធ និងការថែរក្សាបេតិកភណ្ឌរបស់អ្នកជំនាញដែលកំពុងធ្វើការនៅទីនេះ ក៍ដូចជានៅប្រទេសឡាវ និងវៀតណាមក្នុងការថែរក្សាតាមទិសដៅ របស់គណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលបានកំណត់ថា ឆ្នាំ
២០៣០ គឺជាការអភិរក្សប្រកបដោយចីរភាព ដែលជាគោលបំណងទី១១ ដោយយូណេស្កូធ្វើការ ជាមួយទីភ្នាក់ងារ យូអ៊ិនអាឌីដាស សំរាប់អភិវឌ្ឍលំនៅដ្ឋាននៅទីក្រុងសៀមរាបដែលនៅជិតបេតិកភណ្ឌ ជាគម្រោងមួយដ៏សំខាន់សំរាប់ការងារបន្ដ។
លោកជំទាវបានបញ្ជាក់ថា ថ្មីៗនេះមានសកម្មភាពមួយដែលបានបំផ្លិចបំផ្លាញបេតិកភណ្ឌ មួយនៅ
ប្រទសម៉ាលី ហើយសកម្មភាពនេះយូណេស្កូបានប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយបានធ្វើការ ថ្កោលទោសទៅចំពោះអ្នកដែលបានប្រព្រឹត្តរួចរាល់អស់ហើយ៕
No comments:
Post a Comment