យោងតាមដីកាកោះអញ្ជើញរបស់ អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដែលចុះហត្ថលេខា ដោយព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ ចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ជាក់ថា ដើម្បីសាកសួរ ពីដំណើររឿង បរិហាកេរ្តិ៍ តាមរយៈបណ្តាញសង្គម Facebook
កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងសម្តេចមហាពញាចក្រី ហេង សំរិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមអញ្ជើញឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាសយដ្ឋាន ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។
សាមីខ្លួនត្រូវចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ម៉ោង៨ និង៣០នាទីព្រឹក ហើយយោងលើដីកាកោះនេះ គឺសាមីខ្លួនត្រូវចួលខ្លួន ឲ្យបានទាន់ពេលវេលា៕
No comments:
Post a Comment