សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា»
នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប៣៧ឆ្នាំ ថ្ងៃបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ»
សម្តេចបានមានប្រសាសន៍ថា ២ធ្នូ ១៩៧៨
ជាសច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា ដែលគ្មាននរណា ម្នាក់អាចបដិសេធបានឡើយ បើទោះពេលវេលាបានកន្លងផុតទៅអស់រយៈពេលច្រើនឆ្នាំក្តី។
សម្តេចពញាចក្រី ហេង សំរិន
បានបន្តថា ក្នុងកាលៈទេសៈ ដ៏វេទនានោះ
គឺមានតែគណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានក្រោកឈរឡើងដឹកនាំចលនាតស៊ូ វាយផ្ដួលរំលំរបប យង់ឃ្នងនេះ
រហូតសម្រេចបានជ័យជម្នះនាថ្ងៃ០៧ មករា ឆ្នាំ១៩៧៩
ហើយបើកឡើងទំព័រថ្មី នៃប្រវត្តិសាស្ត្រកម្ពុជា ហើយ
រណសិរ្ស ២ ធ្នូ ១៩៧៨
គឺជាប្រភពនាំមកនូវថ្ងៃជ័យជម្នះ ៧ មករា
និងជាប្រភពនាំមកនូវការរីកចម្រើន និង ភាពសុខដុមរមនា ដែលកម្ពុជាមានសព្វថ្ងៃ។
ដើម្បីរម្លឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនេះ វិមានរម្លឹកអនុស្សាវរីយ៍ នៃការបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅភូមិ២ធ្នូ
ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសាងសង់ឡើង យ៉ាងធំស្កឹមស្កៃក្រោមតម្លៃជិត ៤លានដុល្លារ និងត្រូវបើកសម្ពោធកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពញាចក្រី ហេង
សំរិន ប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
ការប្រារព្ធខួបថ្ងៃបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នបានប្រែមក ឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ក្នុងរំលឹកពីប្រវត្តិ នៃការរួបរួមពូនផ្តុំកម្លាំង និងតស៊ូ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល
ពត ដែលមានរយៈពេល ៣ឆ្នាំ
៨ខែ និង២០ថ្ងៃ។
សូមបញ្ជាក់ថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨
នៅភូមិ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល
ខេត្តក្រចេះ ដោយមានការអញ្ជើញ ចូលរួមពីកងកម្លាំងអ្នកស្នេហាជាតិជាច្រើនរូបផ្សេងទៀត ដើម្បីវាយផ្តួលរំលំរបបកម្ពុជាប្រជា ធិបតេយ្យ ដោយមានការចូលរួមពីកងទ័ពស្ម័គ្រចិត្តវៀតណាម ផងដែរ។
សម្តេច
ហេង សំរិន បញ្ជាក់ថា
២ ធ្នូ ជាថ្ងៃបង្កើតចលនាបដិវត្តន៍រំដោះកម្ពុជា និងប្រជាជន
ចេញពីរបបកុម្មុយនីស្ត និងភាពវេទនា ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្លាំងយុវជន រងការធ្វើទុក្ខបុកម្នេញ និងជិះជាន់យ៉ាងវេទនាពីរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល
ពត ខៀវ សំផន និង
អៀង សារី បានរួបរួមពូនកម្លាំងគ្នា ជាធ្លុង១ ដើម្បីផ្តួលរំលំនូវរបបដ៏យង់ឃ្នង និងសម្លាប់រង្គាលមួយនេះ ហើយក៏ជាជំហានស្រោចស្រង់កម្ពុជាចេញពីគំនរផេះផង់មក រកភាពរីកចម្រើននាពេលបច្ចុប្បន្នផងដែរ។
គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងពិធីអបអរសាទរខួប៣៧ឆ្នាំ ថ្ងៃបង្កើត
«រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ២
ធ្នូ» នៅថ្ងៃនេះ គឺប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ដែលមាន
ការអញ្ជើញចូលរួមផងដែរ ពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ
និងសិស្ស និស្សិតជាច្រើនរូបផ្សេងទៀត៕




No comments:
Post a Comment