លោក អ៊ុក ស៊ុយ សមាជិកគណៈកម្មាធិការនាយក និងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើលិខិតសុំលាលែងចេញ ពីគណបក្សសង្គ្រោះជាតិ។
យោងតាមលិខិតសុំលាលែងរបស់លោក អ៊ុក ស៊ុយ បានបញ្ជាក់ឲ្យដឹងពីមូលហេតុនៃការលាលែង របស់ខ្លួនថា ដោយសារប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំក្នុងបក្សចំនួន៤រូបទៀតដឹកនាំបក្ស គ្មានសីលធម៌ និងគ្មានគុណធម៌មកលើថ្នាក់ដឹកនាំក្នុងបក្ស ជាពិសេសមកលើប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ដែលលោកបានខិតខំផ្តល់សេចក្តីទុកចិត្តអោយគណបក្សសង្គ្រោះជាតិកន្លងមក។
លោកបានបញ្ជាក់បន្ថែមថា ការដឹកនាំរបស់គណបក្សសព្វថ្ងៃនេះ គឺប្រធាន និងអនុប្រធានបាន ឃុបឃិតគ្នាជាមួយថ្នាក់ដឹកនាំ ក្នុងបក្សចំនួន៤រូបទៀត ប្រព្រឹត្តអំពើអយុត្តិធម៌ផ្ទៃក្នុងបក្សតែងតាំង មនុស្សចាប់ពីថ្នាក់ជាតិរហូតមកដល់ថ្នាក់ រាជធានី/ខេត្ត ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ហើយខ្ញុំក៏បាន ស្នើសុំអោយកែចរិកដឹកនាំក្នុងពេលប្រជុំ គណៈកម្មាធិការនាយកម្តងៗ ប្រធាន អនុប្រធាន យកអង្គប្រជុំ របស់គណៈកម្មាធិការនាយកគណបក្ស ទាត់លេងដូចបាល់ ជាពិសេសមិនគោរពសម្តីរបស់ខ្លួន ដែលសន្យាមកលើប្រជាពលរដ្ឋខ្មែររាប់លាននាក់ថា មិនចូលរដ្ឋសភា តែទីបញ្ចប់ចូលដើម្បីយកតំណែង រឺឯថាសំឡុតមិនខ្លាច គេមិនទាន់នឹងធ្វើអីផង គ្រាន់តែចេញដីកាកោះរត់បាត់អស់៕
No comments:
Post a Comment