ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានផ្ញើរសារដ៏ក្តុកក្តួលដល់បងប្អូនជនពិការទាំងអស់
ក្នុងឱកាសទិវា ជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ថា «បងប្អូនជនពិការ ជាទីគោរពស្រឡាញ់ ខ្ញុំបានចេញ សារាចរណែនាំមួយហើយ លើការរៀបចំទិវាជនពិការ ថ្ងៃទី០៣ ខែធ្នូ ២០១៥នេះ តែថ្ងៃនេះខ្ញុំចង់និយាយទៅកាន់បងប្អូន ក្នុងឋានៈជាជនពិការដូចគ្នាថា យើងពិការតែរាងកាយ តែយើងមិនពិការផ្លូវចិត្តទេ»។ នៅក្នុងគណនី Facebook ផ្លូវការរបស់សម្តេចតេជោ
Samdech Hun
Sen, Cambodian Prime Minister បានបង្ហោះផ្សាយជាសាធារណៈនៅថ្ងៃនេះថា «សូមបងប្អូន
ដែលមិនពិការមេត្តា កុំរើសអើងជាមួយពួកយើង រហូតប្រមាថយើងថា អាខ្វាក់
អាកំបុត អាគ អាថ្លង់។ល។
សម្តេចតេជោ បានបន្ថែមថា
បទពិសោធន៍ដែលសម្តេច ជាជនពិការម្នាក់អាចដឹកនាំចលនាតស៊ូ រំដោះជាតិបាន
រកសន្តិភាព និងការអភិវឌ្ឍបានរហូតកាន់តំណែងកំពូលជាង៣០ឆ្នាំបាន នោះគឺផ្តើមចេញពីការខិតខំតស៊ូដោយខ្លួនឯង
និងមានការគាំទ្រពីប្រជាជន។ មិនមាន ជោគជ័យណាមួយ រត់មករកយើងដោយខ្លួនឯងទេ
គឺមានតែយើងទេដែលត្រូវរត់ទៅរក ជោគជ័យនោះ។ សម្តេចក៏បានអំពាវនាវទៅកាន់ស្ថាបន័រដ្ឋ
និងផ្នែកឯកជនជួយបង្កលក្ខណៈ ឲ្យបងប្អូនជនពិការទទួលបាននូវការបណ្តុះបណ្តាល
និងទទួលបាននូវការងារធ្វើសមរម្យ។
សូមស្ថាប័នពាក់ព័ន្ធនានា
ជួយរៀបចំកន្លែងសំរាប់ធ្វើដំណើររបស់ជនពិការនៅតាមអាគារ នៃស្ថាបន័រដ្ឋ
និងក្រុមហ៊ុនឯកជន ព្រមទាំងតាមទីកន្លែងផ្សេងទៀតដូចជាព្រលានយន្តហោះ
កំពង់ផែ។ល។ សូមស្ថានីយទូរទស្សន៍ជួយ រៀបចំឲ្យមានអ្នកប្រើភាសាសញ្ញាដើម្បីជួយ
ឲ្យអ្នកគ ថ្លង់អាចទទួលបាននូវព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានជួយ ដល់ជនពិការ ហើយសម្តេចមិនភ្លេចអរគុណ ចំពោះភរិយាសម្តេច ដែលបានទទួលយកសម្តេចជាជនពិការជាស្វាមីតាំងពីគ្រាក្រ
និងពេល
វេលាដ៏លំបាកបំផុត៕



No comments:
Post a Comment