វេទិការយុវជនអាស៊ីប៉ាស៊ីហ្វិកលើកទី១ មកពី២១បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវដល់រដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៧២នៃបេតិកភណ្ឌពិភពលោក និងដៃគូពាក់ពន្ធ័គាំទ្រគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការចូលរួមការពារនិងអភិរក្សបេតិកភណ្ឌពិភពលោក។
សេចក្តីថ្លែងការណ៍ដែលធ្វើនៅថ្ងៃ២ធ្នូឆ្នាំ២០១៥ក្នុងកិច្ចប្រជុំគណៈកម្មាធិកាសម្របសម្រួលបច្ចេកទេសអង្គរ (ICC ANGKOR) លើកទី២៥នៅមជ្ឈមណ្ឌលវប្បធមិនៃអាជ្ញាធរជាតិអប្សារាវេទិការយុវជន អាស៊ីប៉ាស៊ីហ្វិកលើកទី១បានលើកឡើងថា៖ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយចំណាប់អារម្មណ៍របស់យុវជនគឺការចូលរួមការពារ
បេតិកភណ្ឌដែលជាកេរ្តិ៍ដំណែលរួមជាទីគោរពរបស់ដូនតាដែលមិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតែនៅក្នុងពិភពលោកទាំងមូលផងដែរ។
វេទិការយុវជនជនត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាមបណ្ដាប្រទេសនានានៅលើពិភពលោកមុនកិច្ចប្រជុំការងារបេតិកភណ្ឌ
ដើម្បី ស្វែងយល់អំពីការងារការគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌ
ដើម្បីឲ្យពួកគាត់ស្វែងយល់និងចូលរួមថែរក្សាការពារ។
សម្រាប់ព្រះរាជាណាចក្រកម្ពុជា
នេះជាលើកទី១ហើយ ដែលបានរៀបចំនូវវេទិការ យុវជនមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានយុវជនមកពីបណ្តាប្រទេស
ចំនួន២១ រួមមានជាអាទិ៍ ចិន ជប៉ុន ប៉ាគីស្ថានថៃ ឡាវ កូរ៉េ
ម៉ាឡេស៊ី និងយុវជនកម្ពុជាយើងផងដែរចូលរួម។ លោកប៊ុន
ហុក អ្នកសម្របសម្រួលវេទិការយុវជនអាស៊ីប៉ាស៊ីហ្វិកបានឲ្យដឹងថា៖ ការរៀបចំអោយមានវេទិការយុវជនអាស៊ីនេះឡើង
ក្នុងគោលបំណងសំខាន់ជួយលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេនដឹកនាំ ឲ្យយល់ពីតម្លៃជាសកលរបស់បេតិកភណ្ឌជាតិ
និងបេតិកភណ្ឌពិភពលោក ។
លោកប៊ុនហុកបានបន្តទៀតថាសម្រាប់ការរៀបចំវេទិការនៅក្នុងប្រទេសកម្ពុជានេះ
អាជ្ញាធរជាតិអប្សរាបានរៀបចំឲ្យយុវជនទាំង២១ប្រទេស ចុះទៅផ្ទាល់តាមបណ្តាទីតាំងការដ្ឋានដែលអាជ្ញាធរកំពុងធ្វើការជួសជុលនិងថែទាំ នៅក្នុងតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រទាំងមូល ដើម្បីឲ្យក្រុមយុវជនទាំងនោះមានការយល់ដឹងកាន់តែច្បាស់និងរួមគ្នាជួយថែរក្សាបេតិកភណ្ឌពិភពលោក
និងបេតិកភណ្ឌរបស់ជាតិ។។វេទិការយុវជនអាស៊ីប៉ាស៊ីហ្វិកលើកទី១បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលវប្បធមិនៃអាជ្ញាធរជាតិអប្សារាចាប់ពីថ្ងៃទី២៥វិច្ឆិកាដល់ថ្ងៃទី២ធ្នូឆ្នាំ២០១៥៕
No comments:
Post a Comment