មហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ។ មកដល់ថ្ងៃទី៧ ធ្នូ នេះ គណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា បណ្តាប្រទេសសមាជិកសភាតំបន់អាស៊ីដែលគ្រោង នឹងចូលរួមមហាសន្និបាតនេះ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបណ្តើរៗហើយ ។ ក្រៅពីសមាជិកពេញសិទ្ធិ របស់អេភីអេ គណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការដៃគូ របស់អេភីអេជាច្រើនទៀត នឹងអញ្ជើញមកចូលរួម មហាសន្និបាតអេភីអេ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះពេលនេះដែរ។
ចាប់ពីថ្ងៃទី៥ ធ្នូមក គណៈប្រតិភូបរទេស បានអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានអេភីអេ ដែលមានការិយាល័យនៅប្រទេសអ៊ីរ៉ង់ បានអញ្ជើញមកដល់ព្រះរាជាណាកម្ពុជា តំាងពីថ្ងៃទី ៥ធ្នូមកម្ល៉េះ ដើម្បីត្រួតពិនិត្យ និងរៀបចំការងារ ជាមួយលេខាធិការដ្ឋានសភាកម្ពុជាអេភីអេ។ នៅថ្ងៃនេះ និងរហូតដល់ថ្ងៃទី៨ ធ្នូ គណៈប្រតិភូបរទេសនឹងអញ្ជើញមកដល់កម្ពុជាជាបន្តបន្ទាប់។
ពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី ជាផ្លូវការនឹងប្រារព្ធធ្វើ នាព្រឹកថ្ងៃទី៩ ធ្នូ ចាប់ពីម៉ោង ៨ព្រឹកទៅ ដោយមានសុន្ទរកថាស្វាគមន៍ បើកកម្មវិធី ពីឥស្សរជនកំពូលៗ ជាតិអន្តរជាតិ ជាច្រើន៕



No comments:
Post a Comment