នៅក្នុងជំនួបសម្តែងការគួរសមនិងជំរាបលាឯកឧត្តម Dherar
Nazer Al-Tuwaijri បានពាំនាំការផ្តាំផ្ញើសួរសុកទុក្ខពីនាយក
រដ្ឋមន្រ្តីគូវ៉េត ចំពោះសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
ឯកឧត្តមអគ្គរដ្ឋទូត
បានមានប្រសាសន៏ថា ឯកឧត្តម និងចាកចេញពីកម្ពុជានៅពេលឆាប់ខាងមុខនេះ
ប៉ុន្តែឯកឧត្តមនិងនាំទៅជាមួយនូវការចងចាំល្អៗពីប្រទេសកម្ពុជា។
នៅក្នុងជំនួបនេះ ឯកឧត្តមបានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ការដែលឯកឧត្តមមកដល់កម្ពុជាបំពេញបេសកកម្មការទូតគឺមានទឹសដៅចំនួន២
ទី១‑ គឺតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ
និង ទី២‑ លើកស្ទួយនិងពង្រីកទំនាក់ទំនងរវាងប្រទេស ទាំងពីរ ។ ឯកឧត្តមមានប្រសាសន៏ថារយៈពេល៤ឆ្នាំមកនេះ ឯកឧត្តមបានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងបេសកកម្មការទូតនៅកម្ពុជា នេះសោតក៏ដោយសារមានការជួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា
។ ជាមួយនេះឯកឧត្តមបានគោរពថ្លែងអំណរ
គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និង មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អ
។ ឯកឧត្តមអគ្គរដ្ឋទូតបានបន្តថាក្នុងរយៈពេល
៤ ឆ្នាំមកនេះលោកបានសង្កេតឃើញថាកម្ពុជាមានការរីក ចំរើនយ៉ាងខ្លាំង ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើរសួរសុខទុក្ខពីនា
យករដ្ឋ មន្រ្តីគុយវ៉េត ហើយក៏បានអរគុណចំពោះពាក្យពេជ្រដ៏ល្អរបស់លោកឯកអគ្គរដ្ឋទូត
។ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈ
និងកិច្ចសន្យាកន្លង មក ហើយយើងកំពុងអនុវត្តអ្វីដែលបានចុះហត្ថលេខាហើយ
ក៏ប៉ុន្តែ ទោះយ៉ាងណាក៏ដោយយើងនៅមាន សក្តានុពលលើសពីនេះទៀតដែលយើងអាចសហការគ្នាបាន
ក្នុងន័យនេះ សម្តេច បានថ្លែង អំណរគុណចំពោះលោកទូតដែលបានខិតខំធ្វើឲ្យផ្លែផ្កាល្អ
ហើយបានស្នើឲ្យបានការខិតខំស្វែងរកកិច្ចសហការថ្មីៗទៀតពិសេសនៅពេលដែលទូតថ្មីមកដល់កម្ពុជា
៕




No comments:
Post a Comment