ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន
ដោយបានបញ្ជាក់ថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះចំនួន
០៤រូប ដែលបានចាញ់បោកមេខ្យល់នាំយកទៅធ្វើការបម្រើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ
។
ពលការិនីខ្មែររងគ្រោះទាំង ០៤រូប មានឈ្មោះ
៖ ១- អ៊ូច វីន អាយុ ៣២ឆ្នាំ នៅភូមិដំណាក់ត្រយឹង
ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានមកស្ថានទូតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៥ សុំជួយអោយបានវិលត្រឡប់
មកកម្ពុជាវិញ ២- ផេន ឆុន អាយុ ៤៥ឆ្នាំ នៅភូមិអណ្ដូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម
ខេត្ត កំពង់ចាម បានមកស្ថានទូតនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៥ សុំជួយអោយបាន វិលត្រឡប់មកកម្ពុជាវិញ
៣- ទី ជា អាយុ៣៦ឆ្នាំ នៅភូមិឫស្សីក្រាំង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្ត បាត់ដំបង
បានមកស្ថានទូតនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៥ សុំជួយអោយ បានវិលត្រឡប់មកកម្ពុជាវិញ
និងទី ៤- ឈ្មោះ ឡាប ខទីជះ អាយុ១៦ឆ្នាំ នៅភូមិច័ន្ទនិមិត្ត ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ បានមកស្ថានទូតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៥ សុំជួយអោយ បានវិលត្រឡប់មកកម្ពុជាវិញ។
ចំពោះនាង ឡាប ខទីជះ ស្ថានទូតម្ពុជា បានជួយចេញថ្លៃបង់ពិន័យអោយរដ្ឋាភិបាល
ម៉ាឡេស៊ី និងទិញសំបុត្រហោះអោយ ដោយឳពុកម្តាយរបស់នាងពុំមានលទ្ធភាព។
ក្នុងកំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ
ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ ហូបចុក និងចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នអោយពលការិនីទាំង០៤រូបនេះ។
ពលការិនីខ្មែររងគ្រោះទាំង៤រូប ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
នៅ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥ វេលាម៉ោង ៧:៣៥ នាទី ព្រឹក តាមជើងយន្តហោះ AK
536 ។
No comments:
Post a Comment