នៅរសៀលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥ នៅវិមានមិត្តភាព
ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
និងជាប្រធានក្រុមការងារកម្ពុជា នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា
បានអនុញ្ញាត្តឲ្យឯកឧត្តម David Scheffer អ្នកជំនាញការពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកការងារសាលាក្តីខ្មែរក្រហមចូលជួបពិភាក្សាការងារ។
ការពិភាក្សាបានផ្តោតសំខាន់លើចំណុច៣ ទី១.ភាគីទាំងពីរ
គឺកម្ពុជា និងអង្គការសហប្រជាជាតិ បានស្វាគមន៍ការមកដល់របស់ចៅក្រមថ្មី លោក Michael BOUHLANDER គាត់ត្រូវបានតែងតាំងជាចៅក្រមស៊ើបអង្កេតថ្មីនៅអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា
ដែលបានមកដល់កម្ពុជានៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥។
ទី២.ភាគីទាំងពីរ គឺខាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ជាតំណាង និងអង្គការសហប្រជាជាតិ ដែលមាន ឯកឧត្តម David Scheffer បានពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីបញ្ហាផ្សេងៗនាពេលបច្ចុប្បន្ននេះនិងភាពប្រឈមរបស់តុលាការ
ដែលតុលាការខ្មែរក្រហមកំពុងជួបភាពប្រឈមមួយចំនួន នៅក្នុងនោះរាប់បញ្ជូលទាំងថវិកាសំរាប់ឆ្នាំ២០១៦ផងដែរ។
ទី៣.គឺថាភាគីទាំងពីរបានកត់សំគាល់នូវប្រតិបត្តិការពេញលេញតែម្តង
របស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា។ គួរបញ្ជាក់ថា អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា
គឺមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ
ដោយក្នុងនោះមានប្រមាណជា៤០០នាក់ក្នុងមួយថ្ងៃ ហើយដំណើរការរបស់សាលាក្តី គឺបានប្រព្រឹត្តទៅដោយប្រក្រតី៕
No comments:
Post a Comment