ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី អាហ្រ្វិក ឆ្នាឱ២០១៥ និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើក៦០ នៃសន្និសីទ ទីក្រុង បាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ដែលជាថ្ងៃទី៤នៃការស្នាក់អាស្រ័យនៅទីក្រុងហ្សាកាតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបដែល ធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល ដែលប្រមុចថ្នាក់ដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី‑ អាហ្រ្វិក ឆ្នាឱ២០១៥ និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើក៦០ នៃសន្និសីទទីក្រុងបាន់ឌុង ឯកឧត្តម ស៊ី ជីនពីញ មានប្រសាសន៍ថា កាលពី៦០ឆ្នាំមុន ឯកឧត្តម ជួ អេងឡាយ ប្រធានាធិបតីចិន បានជួបព្រះករុណាព្រះបរមរតនកោដិ ក្នុងសន្និសីទទីក្រុងបាន់ឌុង ហើយពេលនេះឯកឧត្តមផ្ទាល់បានជួបផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទដ៏មានសារៈសំខាន់ដែលមានអត្ថន័យជាប្រវត្តិសាស្រ្តនេះ ហើយដែលនឹងនាំមកនូវផលប្រយោជន៍ជូនចំពោះប្រជាពលរដ្ឋ នៃប្រទសទាំងពីរកម្ពុជា‑ ចិន។
ឯកឧត្តមប្រ ធានាធិបតីក៏បានចាត់ទុកថា ការជួបគ្នានេះគឺជាការជួបគ្នាជាប្រវត្តិសាស្រ្តមួយ នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ចិន និងនាំកម្ពុជាអនុវត្តនូវយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលយើងបានបង្កើតជាមួយគ្នា ដើម្បីធ្វើឲ្យប្រទេសទាំងពីរមានការរីកចម្រើនលូតលាស់ និងមានវាសនាដូចគ្នា។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ឯកភាពចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្តម ប្រធានិធិបតី និងបានចាត់ទុកថាជំនួបគ្នានេះ មានន័យជាប្រវត្តិសាស្រ្តសម្រាប់ថ្នាក់ដឹកនាំទាំងពីរ។ សម្តេចតេជោ មានប្រសាសន៍បន្តថា កាលពីជំនាន់មុនថ្នាក់ដឹកនាំទាំងពីរ គឺឯកឧត្តម ជួ អេងឡាយ និងព្រះករុណាព្រះបរមរតនកោដិ បានបង្កើនូវទំនាក់ទំនងមិត្តភាពដ៏ល្អហើយ តាមរយៈនេះយើងជាថ្នាក់ដឹកនាំជំនាន់ក្រោយគម្បីត្រូវតែ បន្តពូនជ្រុំនូវទំនាក់ទំនងដ៏ល្អនោះថែមទៀត សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្នើដល់ឯកឧត្តមប្រធានាធិបតីចិន បន្តជួយដល់កម្ពុជា លើវិស័យយោធាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ប្រតិបត្តិការជួយសង្រោ្គះ ដោយសារតែនៅចុងឆ្នាំ២០១៥នេះ មាននាវាកងទ័ពជើងទឹកចិននឹងធ្វើទស្សនកិច្ចនៅកំពង់ផែ ក្រុងព្រះសីហនុកម្ពុជា។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកនូវសំណូមពរមួយចំនួនរួមមានទី១ ស្នើដល់ភាគីចិនរក្សានូវអត្រាការប្រាក់លើកម្ចីនូវប្រាក់យន់ក្នុងស្ថានភាពដដែល ទី២ស្នើដល់ភាគី ចិន បង្កើនកូតានាំអង្ករចូលទៅកាន់ប្រទេសចិន ដោយសាតែកន្លងមកភាគីទាំងពីរបានឯកភាពនាំអង្ករចេញពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន១០ម៉ឺនតោន និងបង្កើនកិច្ចសហប្រតិបត្តិការពង្រីកការតភ្ជាប់នៅ កម្ពុជាទាំងផ្លូវដែក ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ការតភ្ជាប់បណ្តាញអគ្គិសនី ធារាសាស្រ្ត តាមរយៈការប្រើប្រាស់ ផែនការផ្លូវសូត្រដេឡជានយោបាយរបស់ចិន។
ជាការឆ្លើយតបឯកឧត្តមប្រធានាធិបតីចិន មានប្រសាសន៍ថា ចិនស្ម័ក្រចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងបញ្ហានៃការតភ្ជាប់ស្របតាមគោលនយោបាយរបស់ចិន។ តាមរយៈនេះឯកឧត្តម បានស្នើឲ្យមានការជំរុញនូវភាពរីកលូតលាស់ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ទាក់ទិនទៅនិងការស្នើឲ្យមានការបង្កើនកូតានាំអង្ករចេញ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ថា ភាគីចិននិងយកចិត្តទុកដាក់ពិចារណាលើបញ្ហានោះយ៉ាងសកម្មបំផុតដើម្បីទទួលអង្ករ និងទំនិញផ្សេងៗពីកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា ភាគីចិន នឹងបន្តជួយជំរុញនូវរាល់កិច្ចព្រមព្រៀង និងអនុសារណៈដែលបានចុះហត្ថលេខារួចហើយ ដើម្បីជំរុញនូវការ អនុវត្តគំរោងដែលបានព្រមព្រៀងគ្នានោះ។ ឯកឧត្តម ក៏បានឯកភាពជាមួយសម្តេចតេជោ ចំពោះការបង្កើតឲ្យមានការហ្វឹកហ្វឺនរួមគ្នានៃប្រទេសទាំងពីរ ក្នុងករណីគ្រប់គ្រងគ្រោះមហន្តរាយ និងប្រតិ បត្តិការជួយសង្រោ្គះ។ ជាមួយគ្នានេះ ចិននឹងបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចំរើនថែមទៀត និងបានផ្តល់នូវសេចក្តីសង្ឃឹមថា នឹងរៀបចំនូវគំរោងជាមួយគ្នានៅពេលខាង។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តម ស៊ី ជិនពីង បានស្នើដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍និងសង្គម ជាមួយគ្នានេះចិននឹងទទួលយកយុវជនកម្ពុជា ចំនួន១០០នាក់ ទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិនក្នុងឆ្នាំ២០១៥ រួមទាំងផ្តល់នូវអាហារូបករណ៍ ជូនដល់និស្សិតកម្ពុជាផងដែរ។ ពាក់ព័ន្ធទៅនិងបំណងរបស់ប្រទេសចិន ក្នុងការបង្កើតឡើងនូវវេទិកាមេគង្គ‑ ចិន សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សំដែងនូវការពេញចិត្ត និងបានលើកទឹកចិត្តដល់ប្រទេសចិន ក្នុងបង្កើតឲ្យមាននូវវេទិកាមេគង្គ ចិន នៅពេលខាងមុខ ដោយសារតែកន្លងមកយើងមានវេទិការមេគង្គ សាធារណរដ្ឋកូរ៉េ មេគង្គអាមេរិក មេគង្គគង្គារ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា បើយើងមានមេគង្គ ចិន មួយទៀតនោះ យើងនឹងបំពេញបន្ថែមឲ្យគ្នាក្នុងការជួយអភិវឌ្ឍន៍បណ្តាប្រទេសនៅតាមដង ទន្លេមេគង្គទាំងមូលផងដែរ៕



No comments:
Post a Comment