ដើម្បីជូនដំណឹងដល់សាធារណៈជន ក៏ដូចជាផលិតករ អ្នកវិនិយោគ ឲ្យបានដឹងពីផលិតផលក្នុងស្រុកនាបច្ចុប្បន្ន ដែលប្រជាពលរដ្ឋកម្ពុជាផលិតបាននៅតាមមូលដ្ឋាន និងដើម្បីអញ្ជើញសាធារណៈជនទាំងជាតិ និងអន្តរជាតិចូលរួមគាំទ្រ ផលិតផលដែលជាស្នាដៃខ្នែរនោះ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥នេះនៅទីស្តីការគណៈរដ្ឋមន្រ្តី គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីពីព័រណ៌ផលិតផលក្នុងស្រុក ភូមិ១ផលិតផល១ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១-៣ ខែឧសភា ឆ្នាំ២០១៥ នៅសួនច្បារមុខវត្តបុទុមវតី រាជធានីភ្នំពេញ។
តាមប្រសាសន៍ របស់ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានឲ្រដឺងថា ក្នុងគោលបំណងលើកកម្ពស់ទីផ្សារ ផ្សព្វផ្សាយ និងលក់ផលិតផលក្នុងស្រុក ភូមិ១ផលិតផល១ និងបង្ហាញពីការអភិវឌ្ឍផលិតផលក្នុងស្រុក។
នៅក្នុងឱកាសពិព័រណ៌ផលិតផលក្នុងស្រុក ភូមិ១ ផលិតផល១ លើកទី៥នេះ មានផលិតករ សិប្បករ អាជីករចំនួនជាតិ ៨០ ស្តង់ បានចូលរួមមកតាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន ក្នុងនោះរួមមាន សេវាកម្មទូរស័ព្ទស្មាតហ្វូន, សេវាកម្មឥណទានរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុហត្ថាកសិករ, ភេសជ្ជៈទឹកមាត់ត្រចៀកកាំ, និងផលិតផលក្នុងស្រុកដ៏មានសក្តានុពលមួយចំនួនទៀត ដូចជា ប្រហិតខ្មែរ, គ្រឿងអលង្កាខ្មែរ, គ្រឿងសម្អាងខ្មែរ, ចម្លាក់ប្រាក់, ចម្លាក់ឈើ, ផលិតផលឬស្សី, បន្លែសរីរាង្គ, ស្ករ ស្រា កាហ្វេ ត្បួងតាកែវ, ម្ហូបខ្មែរ, សូត្រខ្មែរ, ទឹកផ្លែឈើខ្មែរ, នំខ្មែរ, សម្ភារៈធ្វើពីដើមត្នោត, ម្រេច, ទឹកត្រី, សៀវភៅរឿងនិទានខ្លីៗ។ល។
សរុបមានចំនួនជាង ៧០ មុខ មកពីតាមបណ្តាខេត្តមួយចំនួន។
កម្មវិធីសម្ពោធបើកពីព័រណ៍នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងពាក់ព័ន្ធផងដែរ។
គួរបញ្ជាក់ថា ចលនាភូមិ១ផលិតផល១នេះ គឺបានចាប់កំណើតឡើង ចេញពីខេត្តអយតា ប្រទេសជប៉ុន។ ចលនានេះគឺជាចលនាដ៏សំខាន់ក្នុងការជួយជំរុញឲ្យសេដ្ឋកិច្ចនៃប្រទេសជប៉ុនមានការរីកចំរើន ហើយប្រទេសជាច្រើនទៀតក៏បានចាប់អារម្មណ៍ និងបានចាប់ផ្តើមយកគំរូពីប្រទេសជប៉ុនទៅអនុវត្តនៅក្នុងប្រទេសគេ ដែលទទួលបានជោគជ័យគួរឲ្យកត់សំគាល់ដែលក្នុងនោះរួមមានប្រទេសកូរ៉េ ថៃ ឥណ្ឌា អេហ្សីប នេប៉ាល់ ភូមា ម៉ាឡាហ្គាសកា ជាដើម ហើយសំរាប់ប្រទេសកម្ពុជា បានអនុវត្តចលនាភូមិ១ផលិត១នេះនៅក្នុងឆ្នាំ២០០៥៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment