យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៧
ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងឱកាសដំណើរទស្សនៈកិច្ច នៅព្រះរាជាណាចក្រកម្ពុជា
ពីថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០១៥ លោកជំទាវ មីស្ហ៊ែល អូបាម៉ា (Michelle
OBAMA) ទំទាវទី១ សហរដ្ឋអាមេរិក នឹងត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយសម្តេចកិត្តិព្រឹត្តបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកជំទាវ មីស្ហ៊ែល អូបាម៉ា (Michelle OBAMA) និងសម្តេចកិត្តិព្រឹត្តបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន នឹងមានជំនួបទ្វេរភាគី នៅឯវិទ្យាល័យ
ហ៊ុន សែន បាគង ក្នុងខេត្តសៀមរាប ហើយបន្ទាប់មកជួបសំណេះសំណាលជាមួយសិស្សនារីចំនួន
១០នាក់ ដើម្បីគាំទ្រវិស័យអប់រំដល់យុវនារី នៅកម្ពុជា។
ក្នុងអំឡុងពេលស្នាក់នៅខេត្តសៀមរាប ជំទាវ មីស្ហ៊ែល អូបាម៉ា
ក៏នឹងអញ្ញើញទៅទស្សនាប្រាសាទអង្គរវត្តផងដែរ៕


No comments:
Post a Comment