ឯកឧត្តម ឈាង វុន
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការការបរទេស
សហបប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា
នឹងធ្វើសន្និសីទសារព័ត៌មាន
ជាវេទិកាប្រចាំខែក្នុងទំនាក់ទំនងរវាងរដ្ឋសភា និងអ្នកសារព័ត៌មាន
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន
ចេញផ្សាយដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១៧
ខែមីនាឆ្នាំ២០១៥។
តាមគម្រោង វេទិកាប្រចាំខែលើកនេះ ឯកឧត្តម ឈាង វុន នឹងបង្ហាញជូនដល់អ្នកសារព័ត៌មានស្តីពី ប្រធានបទសំខាន់ៗចំនួន៣ ក្នុងនោះមាន
ការងាររបស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៣ និងលើកទី៤
នីតិកាលទី៥ ការបកស្រាយបំភ្លឺអំពីករណី ឯកឧត្តម អ៊ុំ សំអាន
សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ
ដែលបានចោទប្រកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា មិនបញ្ជូនលិខិតទៅសម្តេចនាយករដ្ឋមន្ត្រី
ពាក់ព័ន្ធនឹងអាជ្ញាធរអប្សរា
និងការបកស្រាយបំភ្លឺបន្ថែមជុំវិញការលើកឡើងរបស់ ឯកឧត្តម សុន ឆ័យ
សមាជិកសភាគណបក្សប្រឆាំង
អំពីបញ្ហាពាក់ព័ន្ធនឹងការចំណាយនៅក្នុងរដ្ឋសភា។
សន្និសីទសារព័ត៌មាននេះ
នឹងប្រារព្ធធ្វើឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥
នៅវិមានរដ្ឋសភា បន្ទប់ទំនាក់ទំនងអន្តរជាតិ៕

No comments:
Post a Comment