អគ្គលេខាធិការដ្ឋានរដ្ឋសភា
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ បានជូនដំណឹងថា នៅថ្ងៃទី១៩ ខែមីនា
ឆ្នាំ២០១៥ រដ្ឋសភា នឹងបើកប្រជុំវិសាមញ្ញ នីតកាលទី៥ ពិភាក្សា អនុម័ត
សេចក្តីស្នើច្បាប់ចំនួនពីរ ទី១‑ គឺសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងទី២
‑ ការពិភាក្សា
អនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
ការប្រជុំអនុម័តច្បាប់សំខាន់ពីរនេះ
នឹងធ្វើឡើងក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង
សំរិន ប្រធានរដ្ឋសភាជាតិ៕

No comments:
Post a Comment