Thursday, January 11, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទីស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

 



ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញនារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការពង្រឹងតួនាទីស្ថាប័ន និងការលើកកម្ពស់សមភាពយេនឌ័រ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ប្តេជ្ញាជំរុញការលើកកម្ពស់ស្រ្តី និងពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអារិយធម៌ខ្ពស់ដោយយកស្រ្តីជាស្នូល៕






No comments:

Post a Comment