ភ្នំពេញ៖នៅរសៀលថ្ងៃទី១១ មករា ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសាខាភ្នំពេញ។
សន្និបាតបានពិនិត្យឡើងវិញនូវសមិទ្ធផល បញ្ហាប្រឈម ក្នុងការងារកន្ល ងមកដោយផ្អែកតាមផែនការយុទ្ធ សាស្ត្រនារីរតនៈទី៥ (២០១៩- ២០២៣) និងពិនិត្យកាលានុវត្តភាពថ្មីដើម្បីលើកទិសដៅបន្តស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ សភា។
កន្លងមកយុទ្ធសាស្ត្រចតុកោណរប ស់រាជរដ្ឋាភិបាល៤ដំណាក់កាលបា នចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការលើក កម្ពស់សមភាពយេនឌ័រ ការវិនិយោ គទៅលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និង ស្ថានភាពសេដ្ឋកិច្ច សង្គ មរបស់ស្ត្រីនិងក្រុមគ្រួសារ។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបា លនីតិកាលទី៧នៃរដ្ឋសភាបានបន្តកំណត់ការលើកកម្ពស់សមភាពយេ នឌ័រ និងការបង្កើនភាពអង់អាចរប ស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជា អាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្ត្រី គឺជាស្នូល។
ឆ្នាំ២០២៣ជាឆ្នាំចុងក្រោយនៃការ អនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ (២០១៩-២០២៣)ហើយក្រ សួងកិច្ចការនារី បានចាប់ផ្ដើមរៀបចំ ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ផ្អែ កលើស្មារតីនៃយុទ្ធសាស្ត្របញ្ចកោ ណដំណាក់កាលទី១រួមទាំងលទ្ធ ផលនៃកិច្ចពិភាក្សាក្នុងអង្គសន្និបាតរយៈពេល២ថ្ងៃដើម្បីរៀបចំផែនទីចង្អុ លផ្លូវសម្រាប់ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤- ២០២៨ ) ។
ផ្អែកលើសមិទ្ធផលទទួលបានរបស់ ក្រសួងដែលមានការងារ២ប្រភេទ៖ ការងារខ្សែទទឹងនិងការងារខ្សែប ណ្តោយ។ ការងារខ្សែទទឹងផ្ដោតលើការងារបញ្ជ្រាបយេនឌ័រ និងការងារតាមដាន និងវាយតម្លៃ ។ ការងារខ្សែ បណ្ដោយកម្មវិធីដឹកនាំនិងអនុវត្តដោ យក្រសួងកិច្ចការនារី សហការជាមួ យក្រសួង ស្ថាប័នបច្ចេកទេសតាមវិស័យនិងដៃគូ (អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍)។ កម្ម វិធីមាន កម្មវិធីលើកកម្ពស់សេដ្ឋកិច្ចស្ត្រីនិងក្រុមគ្រួសារ កិច្ចការពារផ្លូវ ច្បាប់ដល់ស្ត្រីនិងក្មេងស្រី និងទប់ ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងភា ពជាអ្នកដឹកនាំនិងអភិបាលកិច្ច, ការ ងារអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់សីលធម៌សង្គម៕ អត្ថបទ៖ តារារិទ្ធិ
No comments:
Post a Comment