Wednesday, March 01, 2023

សម្តេចតេជោ ហ៊ុន សែន ៖ ជោគជ័យកើតចេញពីការលំបាក គឺជាជោគជ័យដ៏មានតម្លៃបំផុត

 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ទំរាំកម្ពុជាមានដូចបច្ចុប្បន្ន គឺបានឆ្លងកាត់ការលំបាករាប់មិនអស់ទំរាំនឹងទទួលបានជោគជ័យ នេះជាប្រវត្តិនៃស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរ ក្នុងដំណើរការស្វែងរកសន្ដិភាពសម្រាប់កម្ពុជា និងដំណើរការអនុវត្តនយោបាយឈ្នះៗ ទំរាំបានសន្ដិភាពដូចបច្ចុប្បន្នមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនមានភាពរីកចម្រើនផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី ១ ខែមិនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ប្រធានចារកម្មសឹង្ហបុរីបានលើកឡើងថា ភាពជោគជ័យនៃកិច្ចប្រជុំអាស៊ានដែលកម្ពុជាបានដឹកនាំគឺជាជោគជ័យដែលមានតម្លៃ ហើយភាពជោគជ័យដ៏មានតម្លៃនេះ មកកាន់ជោគជ័យនៃសន្ដិភាពដែលកម្ពុជាទទួលបានផងដែរ៕







No comments:

Post a Comment