Monday, February 27, 2023

សម្តេចតេជោ ហ៊ុន សែន៖ គ្រាន់តែអ្នកចូលមើលការផ្សាយផ្ទាល់តាមតេឡេក្រាមជាង៦ម៉ឺននាក់

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែអ្នកចូលមើលការផ្សាយផ្ទាល់តាមតេឡេក្រាមរបស់សម្តេច មានចំនួនជាង៦ម៉ឺននាក់ ដោយមិនទាន់និយាយពីការផ្សាយផ្ទាល់នៅតាមបណ្តាញផ្សេងៗផង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមកមានអ្នកនិយាយថា ប្រជាប្រិយភាពរបស់សម្តេច អន់ជាងខ្លួនដោយសារ រាល់ការផ្សាយផ្ទាល់នៅក្នុងផេកសម្តេច មានអ្នកចូលមើលតិចជាងខ្លួន។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយសារតែបុគ្គលនោះមានភាពល្ងង់ខ្លៅក្នុងការវាយតម្លៃនេះហើយ ទើបវាមិនដែលបានឈ្នះ ហើយសម្តេចបានផ្តាំទៅកូនក្មេងនោះថា បើមិនស្គាល់នយោបាយ កុំធ្វើនយោបាយឱ្យសោះ៕








No comments:

Post a Comment