Monday, February 27, 2023

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីទិវាជាតិទីក្រុងស្អាតលើកទី ១១ និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣នាឆ្នាំ២០២៣

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសនៃគណៈ កម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត អញ្ជើញជាអធិបតីក្នុងទិវាជាតិទីក្រុងស្អាតលើកទី ១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣នាឆ្នាំ២០២៣ (ថ្ងៃទី ២៧ ខែកុម្ភៈ ២០២៣ ) ដែលប្រារព្ធនៅសណ្ឋាគារសុខារេស៊ីដេន ភ្នំពេញ ។

តាមសារលិខិត ចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» និងពិធីប្រកាស ជ័យលាភីទីក្រុងស្អាតលើកទី៣នាឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសំដែងសេចក្តីរីករាយជាអនេកដោយបានចូលរួមអបអរសាទរជាមួយបងប្អូនជនរួមជាតិទាំង អស់នាឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាព កក់ក្ដៅ”អមជាមួយការប្រកាស ជ័យលាភីទីក្រុងស្អាតលើកទី៣ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖ការប្រារព្ធទិវាជាតិនេះពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរ ឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍ បៃតង ការផ្តល់នូវបដិសណ្ឋារ កិច្ចល្អដែលរួមចំណែកដល់ការអភិ វឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិយើង។បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រ សើរនិងមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ឈានទៅការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ៕


No comments:

Post a Comment