Monday, January 16, 2023

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មានបន្តចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម

ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានលើកទី៥ ប្រមាណជិត៥,០០០នាក់ ដែលធ្វើឡើងនៅសាលពិព័ណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់អ្នកសារព័ត៌មានគ្រប់ស្ថាប័ន និងទាំងរដ្ឋ និងឯកជន បន្តចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយផ្សព្វផ្សាយរាល់បញ្ហាអសកម្ម ក្នុងមូលដ្ឋានពាក់ព័ន្ធគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

សម្តេចជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កិច្ចការពារសន្តិភាព និងស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់ទាំងនេះ នៅតែជាចំណុចសំខាន់ ដែលត្រូវពឹងទៅលើការចូលរួមទាំងអស់គ្នា ក្នុងនោះក៏មានផ្នែកសារព័ត៌មានដើម្បីចូលរួមអំពីបញ្ហានេះ។ 

សម្តេចជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្នកដែលលួចលាក់ទាំងឡាយអំពីការបង្កប់នូវបនល្បែង ឫគ្រឿងញៀន ត្រូវរកឃើញតាមរយៈនៃសារព័ត៌មាន បញ្ជូនទៅឱ្យខាងផ្នែកសមត្ថកិច្ច ដែលនេះក៏ជាគុណសម្បត្តិមួយរបស់អ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែកដើម្បីធ្វើជាផែនទីចង្អុលផ្លូវសម្រាប់សណ្តាប់ធ្នាប់សង្គមរបស់យើង គឺគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមានចែងសព្វគ្រប់រួចហើយ៕






No comments:

Post a Comment