Friday, December 16, 2022

រឿងអាណត្តិប្រធានអាស៊ាន ! សម រង្ស៊ី បញ្ចប់ជីវិតនយោបាយដ៏អាក្រក់តាមគន្លងជីតានិងឪពុករបស់ខ្លួន!


(ភ្នំពេញ)៖ ពិតជាគួរឲ្យសង្វេគជាពន់ពេកណាស់ដែល សម រង្ស៊ី ក្លាយជាមនុស្សវង្វេងវង្វាន់លែងដឹងខុសត្រូវដោយសារតែស្លឈាម និងចាញ់ច្រាបសម្តេច ហ៊ុន សែន ដែលត្រូវបានសហភាពអឺរ៉ុប និងជាពិសេសប្រធានាធិបតីបារាំងផ្តល់កិត្តិយសយ៉ាងធំធេង និងពិសេសបំផុតក្នុងដំណើរទស្សនកិច្ច នៅទីក្រុងព្រុចសែលនិងទីក្រុងប៉ារីស។ ដោយសារតែការច្រណែន ឈ្នានីស បានកប់ជ្រៅក្នុងខួរក្បាលរបស់គាត់ ពេលឃើញមនុស្សដែលខ្លួនចង់ជាន់ពន្លិចបែរ ជាផុសត្រដែតឡើងបែបនេះ សម រង្ស៊ី ក៏បានបង្ហាញភាពល្ងង់ខ្លៅកាន់តែខ្លាំងឲ្យសាធារណៈមតិជាតិ និងអន្តរជាតិបានឃើញយ៉ាងច្បាស់។ ធ្វើនយោបាយតាំងពីក្មេងរហូតដល់ចាស់អាយុជាង ៧០ឆ្នាំទៅហើយ សូម្បីដំណើរការរបស់អាស៊ានបែបណាក៏សម រង្ស៊ី មិនយល់ផង។

នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន គេផ្លាស់ប្តូរគ្នាធ្វើប្រធានមួយឆ្នាំម្នាក់ពោលគឺ១០ឆ្នាំទើបធ្វើប្រធានម្តងដោយសារ តែអាស៊ានមានសមាជិក ១០ ប្រទេស។ កម្ពុជាត្រូវធ្វើប្រធានអាស៊ានឆ្នាំ ២០២២ ពោលគឺរហូតដល់ចូលឆ្នាំ ២០២៣ ទើបឥណ្ឌូនេស៊ីដឹកនាំបន្ត។ ការប្រគល់ញញួរអាស៊ានក្នុងខែវិច្ឆិកាកន្លងទៅគឺដោយសារតែកិច្ចប្រជុំកំពូលអាស៊ាន គឺជាកិច្ចប្រជុំធំជាងគេដែលប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ានចូលរួម។ ដូច្នេះ គេក៏យកកិច្ចប្រជុំនេះដើម្បីប្រគល់ញញួរឲ្យអ្នកបន្តវេនឲ្យហើយ។ នេះគឺជាទម្លាប់របស់អាស៊ាន ប៉ុន្តែ អាណត្តិរបស់កម្ពុជាក្នុងនាមប្រធានអាស៊ានត្រូវបន្តរហូតដល់ដាច់ឆ្នាំ ២០២២។ 

ដំណើរការបែបនេះនរណាក៏យល់ដឹងដែរមិនថាតែនៅក្នុងអាស៊ានឬក្រៅអាស៊ានឡើយ។ ចំឡែកអីតែជនជ្រុលនិយមឈ្មោះ សម រង្ស៊ី បែរជាមិនយល់រឿងនេះហើយសរសេរលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនចោទប្រធានាធិបតីបារាំង និងសហភាពអឺរ៉ុប រាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ីផងថា ចាញ់បោកសម្តេច ហ៊ុន សែន ទៅវិញ។

ហេតុអ្វីបានជា សម រង្ស៊ី បង្ហាញភាពល្ងង់ខ្លៅចេញមកលើគោកបែបនេះ?

មានមូលហេតុច្រើនយ៉ាងដែលធ្វើឲ្យ សម រង្ស៊ី ស្រាប់តែវង្វេងវង្វាន់លែងដឹងខុសត្រូវកាន់តែខ្លាំងឡើងបែបនេះ៖

ទី១៖ តាមការសិក្សាបែបចិត្តសាស្ត្រ សារជាតិជាមនុស្សមុសារ ដែលតែងតែបន្តុះបង្អាប់ និងចង់ជាន់ឈ្លីកិត្តិយសសម្តេច ហ៊ុន សែន ជារៀងរហូតមក ពេលឃើញ សម្តេច ហ៊ុន សែន ទទួលបានការផ្តល់កិត្តិយសយ៉ាងពិសេសនៅក្នុងជុំរុំរបស់ខ្លួនផ្ទាល់បែបនេះ សម រង្ស៊ី ពិតជាស្លឈាមខ្លាំងដែលធ្វើឲ្យ សម្ពាធឈាមអាក្រក់របស់គាត់រត់ទៅបញ្ជាខួរក្បាលឲ្យធ្វើអ្វីក៏បានឲ្យតែគាត់គិតថាបានធូរចិត្ត។ ការបន្ធូរអារម្មណ៍សម្រាប់មនុស្សប្រភេទនេះ គឺការនិយាយចេញពាក្យមុសារឲ្យបានច្រើនបំផុតដោយមិនដឹងខ្លួនថា ពាក្យមុសារទាំងនោះប៉ះពាល់ដល់តម្លៃខ្លួនឯងយ៉ាងណាឡើយ។

ទី២៖ ធម្មជាតិជាមនុស្សជ្រុលនិយម នៅពេលដឹងខ្លួនថាអស់ផ្លូវដើរ ហើយឈរនៅពីមុខបរាជ័យយ៉ាងច្បាស់ក្រឡែតបែបនេះ មនុស្សប្រភេទនេះគឺប្រៀបដូចសត្វសុនខដែលមានវិបល្លាសខួរក្បាលហើយទ័លច្រកក៏បែរមកខាំគ្មានរើសមុខ។ ត្រង់ចំណុចនេះ គេគួរដឹងថា អឺរ៉ុប ជាពិសេសប្រទេសបារាំង គឺជាជំរករបស់ សម រង្ស៊ី ប៉ុន្តែ ពេលនេះវត្តមានរបស់សម្តេច ហ៊ុន សែន នៅប្រទេសបារាំងហើយត្រូវបានប្រធានាធិបតីបារាំង ផ្តល់កិត្តិយសយ៉ាងធំធេងបែបនេះ គឺប្រៀបដូចដំបងដែលសំពងពេញទំហឹងទៅលើសម រង្ស៊ី។ មានន័យថា ជំរុំចុងក្រោយរបស់ខ្លួនបែកហើយ ដូចពាក្យសម្តេច ហ៊ុន សែន បញ្ជាក់ថា តាមវាយដល់ផ្ទះ។

ទី៣៖ បើពិនិត្យមើលវង្សត្រកូលរបស់គាត់ ការបញ្ចប់ជីវិតនយោបាយគឺបញ្ចប់ដោយកេរឈ្មោះអាក្រក់បំផុតដែលគេស្អប់ខ្ពើមក្នុងប្រវត្តិសាស្ត្រ គឺបញ្ចប់ក្នុងនាមជាជនក្បត់ជាតិ។ បើក្នុងអក្សរសិល្ប៍ខ្មែរ គេហៅថា អ្នកនិពន្ធបញ្ចប់រឿងដោយអស់សង្ឃឹម ពោលគឺតួអង្គត្រូវបានអ្នកនិពន្ធសរសេរ បញ្ចប់សាច់រឿងដោយការព្រាត់ប្រាស់យ៉ាងអណោចអធមបំផុត ពោលគឺអាចស្លាប់ឬជាប់គុក។ ត្រកូល សម រង្ស៊ី បីជំនាន់ហើយដែលបញ្ចប់ឆាកជីវិត នយោបាយដោយអស់សង្ឃឹមបែបនេះ។ ដូច្នេះ អ្វីដែលសម រង្ស៊ី កំពុងធ្វើពេលនេះមិនចម្លែកឡើយសម្រាប់អ្នកតាមដាននយោបាយកម្ពុជា។

ទី៤៖ សំណេររបស់សម រង្ស៊ី នៅលើហ្វេសប៊ុកពេលនេះសបញ្ជាក់ថា ជីវិតនយោបាយរបស់បុគ្គលរូបនេះត្រូវបិទបញ្ចប់ជាស្ថាពរ គឺបញ្ចប់ត្រឹមការ ប្រមាថមាក់ងាយដល់សហភាពអឺរ៉ុបដែលមានសមាជិក ២៧ ប្រទេស និងពិសេសប្រមាថប្រទេសបារាំង ដែលជាជំរករបស់ខ្លួន និងជាទីពឹង ចុងក្រោយរបស់ខ្លួន។ លើសពីនេះ សម រង្ស៊ី ក៏បានប្រមាថប្រធានាធិបតីឥណ្ឌូនេស៊ីក៏ដូចជាសមាជិកអាស៊ានទាំងអស់ថា ល្ងង់ចាញ់បោកសម្តេច ហ៊ុន សែន។ និយាយជារួម ពាក្យពេចន៍របស់ សម រង្ស៊ី គឺជាការប្រមាថមនុស្សទូទាំងពិភពលោកតែម្តង។ នេះហើយដែលហៅថា នយោបាយជីករណ្តៅកប់ខ្លួនឯង៕

ដោយ៖ បញ្ញវន្តខ្មែរ



No comments:

Post a Comment