Friday, December 16, 2022

លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី ប្រមាថសហភាពអឺរ៉ុប មើលងាយបារាំង ប្រឆាំងអាស៊ាន»



(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ និងបរទេសពេញពិភពលោកកំពុងតែ នាំគ្នាសើចចំអកប្រកបដោយការហួសចិត្តចំពោះសំណេរដែលខ្វះការចេះដឹងរបស់សម រង្ស៊ី ពាក់ព័ន្ធនឹងអាស៊ាន។ អ្នកនយោបាយជ្រុលនិយមរូបនេះ ដែលក្តៅក្រហល់ ក្រហាយខ្លាំងដោយសារឃើញសហភាពអឺរ៉ុប និងប្រធានាធិបតីបារាំងទទួលស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលខុសពីអ្វីដែលខ្លួនចង់បាន ក៏បញ្ចេញសំណេរដែលបញ្ជាក់អំពីភាពល្ងង់ខ្លៅរបស់ខ្លួនបែបនេះ។

នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម រង្ស៊ី បានសរសេរចោទប្រធានាធិបតីបារាំង និងសហភាពអឺរ៉ុបថា ចាញ់បោកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបន្លំខ្លួនដើរតួនាទីជាប្រធានអាស៊ាន។ ទណ្ឌិតសម រង្ស៊ី ដែលមានឈាមជ័រក្បត់ជាតិតសណ្តានរូប នេះបានអះអាងថា កម្ពុជាផុតអាណត្តិប្រធានអាស៊ានហើយ ប៉ុន្តែនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្លំខ្លួនជាប្រធានអាស៊ានដើម្បីបោកសហភាពអឺរ៉ុប និងបារាំង។ ចំណែកប្រធានាធិបតីឥណ្ឌូនេស៊ីក៏ត្រូវ សម រង្ស៊ី បង្អាប់ថាចាញ់បោកសម្តេចតេជោ ហ៊ុន សែន ដែរ។ សំណេររបស់ សម រង្ស៊ី ពិតជាបានសបញ្ជាក់អោយយើងទាំងអស់គ្នាមើលឃើញនិងអាចវាយតម្លៃបានយ៉ាងច្បាស់ថា៖

ទី១៖ គាត់ជាមនុស្សដែលខ្វះការចេះដឹងរឿងអាស៊ានយ៉ាងខ្លាំង។ ធម្មតាកម្ពុជាត្រូវធ្វើប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ពោលគឺរហូត ដល់ដាច់ឆ្នាំ ២០២២ ទើបចប់អាណត្តិ ហើយត្រូវប្រគល់ឲ្យឥណ្ឌូនេស៊ីដឹកនាំបន្តសម្រាប់ឆ្នាំ២០២៣។ ឥឡូវនៅមិនទាន់ចប់ឆ្នាំ២០២២នៅឡើយនោះទេ ចុះហេតុម្តេចឡើយក៏ សម រង្ស៊ី ពោលដូច្នេះ? ឬមួយគាត់វង្វេងស្មារតីស្មានថាចប់ឆ្នាំ២០២២ ទៅហើយទេដឹង? បើដូច្នេះមែន វាជារឿងធ្ងន់ធ្ងរណាស់ពីព្រោះមនុស្សនេះល្ងង់ហើយវង្វេងទៀត។

ទី២៖ សំណេររបស់សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សហភាពអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេសជាពិសេសមាក់ងាយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ថាជាមនុស្សមិនដឹងខ្យល់អាចឲ្យសម្តេច ហ៊ុន សែន បន្លំខ្លួនបោកប្រាស់បាន។

ទី៣៖ សម រង្ស៊ី ក៏បាននិយាយក្នុង ន័យបន្តុះបង្អាប់ប្រធានាធិបតីឥណ្ឌូនេស៊ីថា ជាមនុស្សមិនដឹងខ្យល់អីដែរដោយបានអនុញ្ញាតឲ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បោកធ្វើប្រធានអាស៊ានទាំងចប់អាណត្តិទៅហើយ។ ពាក្យសម្តីរបស់ទណ្ឌិតរត់ចោលគុកនេះ បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់អាស៊ានទាំង មូលដែលមានសមាជិក ១០ប្រទេស។

ការបង្ហើរសំណេរបែបល្ង់ង់ខ្លៅនេះគឺ ដោយសារតែ សម រង្ស៊ី ចុកចាប់ស្ទើរដាច់ខ្យល់ដោយសារតែឃើញសហភាពអឺរ៉ុបនិងប្រធានាធិបតីបារាំងផ្តល់កិត្តិយសយ៉ាងខ្លាំងដល់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប ដែលទើបតែបាន បញ្ចប់ទៅនេះ។

អ្វីដែលធ្វើឲ្យសម រង្ស៊ី ឈឺចាប់ខ្លាំងនោះ គឺនៅត្រង់ថា កន្លងទៅ បុគ្គលរូបនេះតែងអួតក្តែងៗមិនដាច់ពីមាត់ថា ខ្លួនបានជួបជាមួយមន្ត្រីនៃសហភាពអឺរ៉ុបដើម្បីជំរុញឲ្យដាក់ទណ្ឌកម្មមកលើកម្ពុជាដូចជា កាត់ផ្តាច់ទាំងស្រុងនូវ EBA និងដាក់សម្ពាធផ្សេងៗ ទៀតមកលើរដ្ឋាភិបាលក្រុង ភ្នំពេញ។

បញ្ហានេះត្រូវបាន សម រង្ស៊ី អួតប្រាប់អ្នកគាំទ្រមិនដាច់ពី មាត់ដើម្បីផ្តល់ក្តីសង្ឃឹមដល់ពួកគេ ក្នុងន័យឲ្យពួកគេបន្តបន្តក់លុយដើម្បីបន្តជីវិតនយោបាយរបស់ខ្លួនក្រែងអាចរស់បានបន្តិចទៀត។ ប៉ុន្តែនៅទីបំផុត ស្រាប់តែសហភាពអឺរ៉ុប ជាពិសេសបារាំងដែលជាបងធំ នៅអឺរ៉ុបបែរជាសំពង ចំកណ្តាលមុខ សម រង្ស៊ី ទៅវិញ ដោយបានបោះដៃទៅរក សម្តេច ហ៊ុន សែន យ៉ាងស្និទ្ធស្នាលនិងកក់ក្តៅបំផុតនៅចំពោះមុខខ្លួនបែប នេះទៅវិញ។

ព្រឹត្តិការណ៍នេះពិតជាបានធ្វើឲ្យ សម រង្ស៊ី ឈឺចាប់ ក្រហល់ក្រហាយ ខ្លាំងណាស់ហើយ ក៏បង្ហើរសំណេរបែបល្ងង់ខ្លៅនេះចេញដោយមិនដឹងខ្លួន។ នេះគឺ «ជាសំណេរអត្តឃាត» របស់ សម រង្ស៊ី ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្លួនដ៏សោកសៅបំផុតពីព្រោះសំណេរនេះពិតជា បានប៉ះពាល់ដល់សហភាពអឺរ៉ុប ទាំងមូល រាប់ទាំងបារាំងដែលជា ប្រទេសមួយដ៍មានឥទ្ធិពលបំផុតនៅអឺរ៉ុប។

លើសពីនេះ «សំណេរអត្តឃាត» របស់ សម រង្ស៊ី ក៏ បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រធានាធិបតីឥណ្ឌូនេស៊ីដែល ត្រូវដឹកនាំអាស៊ានឆ្នាំ ២០២៣។ និយាយជារួម សម រង្ស៊ី បានប្រមាថសហភាពអឺរ៉ុប មាក់ងាយបារាំង និងប្រឆាំងអាស៊ាន។ តើនៅមានសេសសល់កន្លែងណាទៀតដែល សម រង្ស៊ី អាចជ្រកកោនបាន?

ដោយ៖ អ្នកនយោបាយតុកាហ្វេ





No comments:

Post a Comment