Friday, December 16, 2022

អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី អ្នកនយោបាយចាស់វស្សាដ៏ល្ងង់ខ្លៅ


(ភ្នំពេញ)៖ ថា ទណ្ឌិត សម រង្ស៊ី ល្ងិតល្ងង់និងទ្រឹស្តីហៀរកែងពិតជាត្រឹមត្រូវព្រោះសូម្បីតែអាណត្តិការងារ ប្រធានអាស៊ាន ក៏អ្នកនយោបាយចាស់តែវស្សានេះមិនយល់ផង និងខិតខំប្រឹងបំពងសំឡេងបំភ័ន្តសាធារណជនថា សម្តេចតេជោ ហ៊ុន សែន លួចប្រើតួនាទីជាប្រធានអាស៊ានដើម្បីឱ្យប្រធានាធិបតីបារាំង ទទួលជាផ្លូវការ។ នេះបានចំជាល្ងង់ និងមិនចេះហើយ មិនព្រមសួរគេទៀត បែរជាធ្វើឫកក្រអឺតក្រទម ថាខ្លួនឯងចេះដឹងជាងគេ។ ប៉ុន្តែទីបំផុត អ្នកនយោបាយចាស់តែវស្សាតែបទពិសោធនៅក្មេងខ្ចីនេះបាន ទទួលរងភាពអាម៉ាស ព្រោះតែមិនយល់ច្បាស់ពីអាណត្តិប្រធានអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២។

អាណត្តិប្រធានអាស៊ានរបស់កម្ពុជាដែលនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទោះបីជាកម្ពុជា បានប្រគល់ញញួរជាប្រធានអាស៊ាន ទៅប្រទេសឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាក៏ដោយ តែសុពលភាពនៅ មានបន្ត ហើយការអញ្ជើញចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីផ្សេងៗជាលក្ខណៈអន្តរជាតិ គឺក្នុងនាមប្រធានអាស៊ាន។

ឱ! ទណ្ឌិត សម រង្ស៊ី អើយ ម្តេចឡើយក៏ល្ងង់បែបនេះ? តែដោយសារតែភាពល្ងង់ខ្លៅ និងគិត ថាខ្លួនចេះនេះហើយបានធ្វើឱ្យជីវិតនយោបាយ របស់អ្នកនយោបាយម្នាក់នេះអស់តម្លៃ និងធ្វើនយោបាយ តាំងពីមានបក្សរហូតដល់អស់បក្ស និងរួតរិតដោយទោសជាប់ពន្ធនាគារ។ ការតាំងខ្លួនជាអ្នកចេះដឹង ក្នុងភាពល្ងង់ខ្លៅនេះហើយដែលធ្វើឱ្យទណ្ឌិតសម រង្ស៊ីត្រូវបន្តធ្វើនយោបាយគំនុំសងសឹកទាំងងងឹតងងល់ ពីជីតាដល់ឪពុកនិងរហូតដល់ខ្លួនឯងប្រឆាំងនឹងជាតិនិងប្រជាជនកម្ពុជា ប្រឆាំងព្រះមហាក្សត្រខ្មែរដែល ជាទីគោរពរបស់ប្រជាពលរដ្ឋកម្ពុជា។ ដោយមើលឃើញពីភាពល្ងង់ខ្លៅ និងគំនុំសងសឹកនេះហើយដែល ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកជនក្បត់ជាតិ សម រង្ស៊ី បាន និងបានថ្កោលទោសចំពោះការធ្វើ នយោបាយបំផ្លាញជាតិរបស់ក្រុមនេះ។

តាមពិត តាមរយៈសំណររបស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី នៅលើហ្វេសប៊ុកមិនត្រឹមតែ បង្ហាញពីភាពល្ងង់ខ្លៅនៃអ្នកនយោបាយចាញ់ចាស់វស្សានេះទេ តែបានឆ្លុះបញ្ចាំងពីចរិតច្រណែនឈ្នា នីសដែលជាចរិតពីកំណើតរបស់ទណ្ឌិតក្បត់ជាតិ មកលើសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាដែលទទួលបាននូវការរាប់អាន ការគោរព និងការស្រឡាញ់ពីមេដឹកនាំនានា នៅលើពិភពលោក។

មេដឹកនាំទាំងអស់បានទទួលស្គាល់ពីទេពកោសល្យ ភាពវ័យឆ្លាត និងភាពជាថ្នាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះ ជាតិ សង្គ្រោះប្រជាជនចេញពីរបបខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិលនាំយកសុខសន្តិភាពពេញលេញ ជូនជាតិមាតុភូមិ នាំយកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងធ្វើឱ្យកម្ពុជារីកចម្រើនលើគ្រប់ វិស័យ។ មិនតែប៉ុណ្ណោះបានកសាងកេរ្តិ៍ឈ្មោះ កិត្យានុភាពជាតិល្បីរន្ទឺលើពិភពលោក និងបានដើរតួនាទី យ៉ាងសំខាន់ទាំងក្នុងតំបន់និងលើពិភពលោក។ អញ្ជើញទៅណាមកណា សម្តេចតេជោ ត្រូវបានទទួលកម្រាលព្រំក្រហមប្រកបដោយកិត្តិយស និងមោទកភាពជាតិ។ តែទណ្ឌិត សម រង្ស៊ី ទៅណាមកណា មានតែមន្ត្រីនគរបាលតាមរកមុខ ព្រោះជាប់ជំពាក់នឹងសំណុំរឿងជាប់ពន្ធនាគារ ក្នុងនាមជាជនក្បត់ ជាតិ ៣ ជំនាន់ និងជាសត្រូវរបស់ប្រជាជន។

ចរិតឈ្នានីសរបស់ជនក្បត់ជាតិនេះ ប្រជាពលរដ្ឋខ្មែរពិតជាដឹងច្បាស់ណាស់! សម រង្ស៊ី មិន អាចលាក់បាំងបានឡើយ។ តាមរយៈសំណេរខ្លួន ជនក្បត់ជាតិ សម រង្ស៊ី ពិតជាមានចិត្តក្តៅក្រហាយ មិនសប្បាយចិត្ត នឹងកាលដែលកម្ពុជាមានកិត្តិយស មោទកភាពជាតិ កិត្យានុភាពជាតិ ដែលសម្តេច តេជោ បានសាងសម្រាប់ប្រជាជាតិខ្មែរ ព្រោះជនក្បត់ជាតិរូបនេះមិនចង់ឃើញកម្ពុជាមានការរីកចម្រើន នោះទេ។ ជនក្បត់ជាតិនិងបក្ខពួកតែងតែធ្វើនយោ បាយបំផ្លាញជាតិ ៣ កុំ គឺកុំឱ្យបរទេសវិនិយោគ នៅកម្ពុជា កុំទិញទំនិញពីកម្ពុជា និងកុំផ្តល់ជំនួយដល់ កម្ពុជា។ នេះជាសន្តាននៃអ្នកនយោបាយដ៏ល្ងង់ ខ្លៅដូចជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី។ តែផលកម្ម ពិតជាមានសម្រាប់ជនក្បត់ជាតិរូបនេះ ដែល នឹងត្រូវចោលឆ្អឹងនៅក្រៅប្រទេសដូចខ្មោចឪ ដោយសារ តែផែនការក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ។

ដូច្នេះ ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី គ្មានតម្លៃអ្វីឡើយសម្រាប់ជាតិកម្ពុជា តែនៅមានតម្លៃ សម្រាប់ការអនុវត្តច្បាប់។ ទណ្ឌិតរូបនេះគឺគ្រាន់តែជាអ្នកនយោបាយចាស់វស្សាដ៏ល្ងង់ខ្លៅម្នាក់ប៉ុណ្ណោះ ដែលព្យាយាមបំផ្លាញកម្ពុជាគ្រប់មធ្យោបាយ និងមានចរិតអគតិ ច្រណែនឈ្នានីសសព្វបែបយ៉ាង។ តែពេលនេះ អំពើល្ងង់ខ្លៅនេះបាននឹងកំពុងជីកកប់ជនក្បត់ជាតិ សម រង្ស៊ី បណ្តើរៗ ហើយប្រជាពលរដ្ឋ ខ្មែរក៏មិនត្រូវការជនក្បត់ជាតិ ៣ ជំនាន់នេះដែរ៕

ដោយ៖ ចៅចាក់ស្មុក 
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២

No comments:

Post a Comment