Monday, October 17, 2022

សម្ដេចតេជោ ហ៊ុន សែន៖ គ្មានអ្នកណាជឿតាមការញុះញង់របស់ពូជក្បត់ជាតិ៣ជំនាន់ទេ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ មិនដែលជឿតាមការញុះញង់ផ្តួលរំលំរដ្ឋាភិបាលរបស់ពូជជនក្បត់ជាតិ៣ជំនាន់នោះទេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ 

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពូជជនក្បត់ជាតិ៣ជំនាន់នោះ រួមមានតាំងពីជីតា ក៏ក្បត់ព្រះមហាក្សត្រ ឪពុក ក៏ក្បត់ព្រះមហាក្សត្រ នៅពេលនេះចូលដល់ខ្លួនឯង ក៏ដៀលព្រះមហាក្សត្រថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយសារតែមានសារជាតិក្បត់ជាតិ ក្បត់ព្រះមហាក្សត្រនេះហើយ ទើបឪពុករបស់ខ្លួន ត្រូវស្លាប់តៃហោងមិនដឹងមូលហេតុ៕



No comments:

Post a Comment