Monday, October 17, 2022

សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សណាក៏ដោយដែលភ្ជាប់ខ្លួនជាមួយទណ្ឌិតរត់ចោលគុកនឹងត្រូវប្តឹងផ្តន្ទាទោស

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សណាក៏ដោយដែលភ្ជាប់ខ្លួនជាមួយទណ្ឌិតរត់ចោលគុកនឹងត្រូវប្តឹងផ្តន្ទាទោសទៅតាមច្បាប់។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ 

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ គឺជាអំពើខុសច្បាប់ ពិសេសនៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំដែលត្រូវបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើសិនចង់ឱ្យគេចាប់ខ្លួនសម្តេច គឺអាចធ្វើបាន ពីព្រោះសម្តេចនឹងត្រូវអញ្ជើញទៅទីក្រុងព្រុចសែននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕



No comments:

Post a Comment