Monday, October 17, 2022

សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានវិធានការក្តៅថ្ងៃមុន ទប់ស្កាត់ជំងឺកូវីដ ក៏គ្មានការជួបជុំគ្នាថ្ងៃនេះទេ

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រគេនជូនព្រះសង្ឃគ្រប់អង្គ និស្សិត ប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នៅឆ្នាំ២០២០ និងឆ្នាំ២០២១ រួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បើរាជរដ្ឋាភិបាលមិនម៉ត់ក្នុងការចេញវិធានការនៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ទេ តើមានព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋប៉ុន្មាននាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩? ហើយក៏គ្មានឱកាសបានជួបជុំគ្នានៅថ្ងៃនេះបាននោះទេ។ ឥទ្បូវជាពេលបានឆ្លងផុតនៅវិធានការក្តៅហើយ ដោយប្រកាសបើកដំណើរប្រទេសជាប្រក្រតីវិញ តែតម្រូវឱ្យរៀនរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងនោះមាន កុំនៅកន្លែងបិទជិត កុំទៅកន្លែងមានមនុស្សអ៊ូអរ និងរក្សាគម្លាតឆ្ងាយពីគ្នា នេះជាការអនុវត្តជាប្រចាំថ្ងៃ ដើម្បីបង្ការ ការពារសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ៕





No comments:

Post a Comment