Thursday, April 28, 2022

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កីឡាករ កីឡាការិនី ទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសប្រុងប្រយ័ត្នថែរទាំសុខភាពពីជំងឺឆ្លងកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មុនពេលត្រៀមចេញដំណើរទៅប្រកួតនៅប្រទេសវៀតណាម ត្រូវបន្តយកចិត្តទុកដាក់ការពារសុខភាពអោយបានល្អ ជៀសឆ្ងាយពីគ្រឿងញៀន បើសិនពេលចូលប្រកួត គេពិនិត្យឃើញមានសារធាតុញៀនមានក្នុងខ្លួន នោះគេនឹងបញ្ឈប់ភ្លាមៗ មិនអោយចូលប្រកួតបាននោះទេ នាំឱ្យមានការសោកស្តាយ ដោយត្រូវបោះបង់ការប្រកួតនៅពាក់កណ្តាលទី ធ្វើឱ្យខាតបង់ដល់ពេលវេលាដែលខិតខំហ្វឹកហាត់តែបែរមិនបានប្រកួតដណ្តើមមេដាយ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទនិងមហោស្រពកោះពេជ្រ។


សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើរដល់កីឡាករ កីឡាការីទាំងអស់ ចាំចាច់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសការពារសុខភាពពីជំងឺឆ្លងកូវីដ-១៩ ត្រូវពាក់ម៉ាស់ ប្រភេទ N95 ដែលមានគុណភាពល្អជាងគេ ទន្ទឹមនោះត្រូវគោរពទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឹងម៉ាត់៕



No comments:

Post a Comment