Thursday, April 28, 2022

សម្តេចតេជោ ហ៊ុន សែន៖ លទ្ធភាពនៃការតំឡើងបៀវត្សសម្រាប់មន្រ្តីរាជការនៅឆ្នាំ២០២៣ អាចនឹងមាន ប្រសិនបើយើងមិនមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធភាពនៃការតំឡើងបៀវត្សសម្រាប់មន្រ្តីរាជការនៅឆ្នាំ២០២៣ អាចនឹងមាន ប្រសិនបើកម្ពុជាយើងមិនមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ និងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនទេនោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទនិងមហោស្រពកោះពេជ្រ។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចក៏សុំអភ័យទោសផងដែរដល់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលក្នុងរយៈពេល២ឆ្នាំមកនេះ មិនបានតំឡើងបៀវត្សដោយសារតែវិបត្តិកូវីដ-១៩។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះជាយ៉ាងណា រាជរដ្ឋាភិបាល នៅតែខិតខំស្វែងរកលទ្ធភាពក្នុងការតំឡើងប្រាប់បៀវត្សសម្រាប់អតីតយុទ្ធជនដែលមានបៀវត្សទាបដើម្បីកុំឱ្យមានគម្លាតខុសគ្នាខ្លាំងពេករវាងមន្រ្តីដែលចូលនិវត្តន៍មុននិងមន្រ្តីចូលនិវត្តន៍ក្រោយ៕



No comments:

Post a Comment