Thursday, April 28, 2022

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកកីឡាទាំងអស់គោរពតាមបទប្បញត្តិនៃការប្រកួតដើម្បីមុខមាត់ប្រទេសជាតិយើង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យអ្នកកីឡាទាំងអស់ គោរពតាមបទប្បញត្តិនៃការប្រកួតដើម្បីមុខមាត់ប្រទេសជាតិយើងដោយមិនត្រូវធ្វើការបំពានលើបទប្បញត្តិនៃការប្រកួត ហើយចៀសវាងប្រើប្រាស់សារធាតុលើកកម្លាំងជាដើម។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទនិងមហោស្រពកោះពេជ្រ។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅជាប់ខ្លួនក្មួយៗកីឡាករទាំងអស់គឺមានទង់ជាតិកម្ពុជា ដូចនេះត្រូវដឹងថា គឺមានតួអង្គព្រះមហាក្សត្រ តួអង្គនីតិប្បញត្តិ និងតំណាងប្រជាជនជាង១៦លាននាក់នៅជាមួយ ដូចនេះមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជាតិឡើយ។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការប្រើប្រាស់សារធាតុញៀន និងសារធាតុលើកកម្លាំងគឺជារឿងអាសោចសម្រាប់មុខមាត់ប្រទេសជាតិយើង បើទោះបីជាយើងបានដាក់ផែនការក្នុងការយកមេដាយសម្រាប់ជាតិក៏ដោយ៕



No comments:

Post a Comment