ព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរេីន សមាជិកគណៈកម្មាធិការកណ្តាគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងជាអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្ត ចំនួន ៨១នាក់ ដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកអភិបាល ខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នាពេលកន្លង។
ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានពាំនាំការផ្តាំផ្ញើសួសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនចំពោះក្រុមយុវជនស្ម័គ្រចិត្តរបស់យើង ដែលបានចូលរួមយ៉ាងផុល ផុសក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩។

No comments:
Post a Comment