Friday, July 16, 2021

បើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ចំនួន ២ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

សៀមរាប៖ ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានក្នុងពិធីបើកយុទ្ឋនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដែលប្រតិបត្តិការដោយ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាក់ជូនប្រជាជន នៅឃុំត្រពាំងធំ និងឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅ នៅ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

តាមការគ្រោងទុក នឹងមានបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនជាង ១០០០០ នាក់ មកចាក់វ៉ាក់សាំង នៅក្នុងបរិវេណសាលាបឋមសិក្សា និងវិទ្យាល័យតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ឧត្ដមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺត្រូវបានអនុវត្តបទបញ្ជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ និងប្រគល់ ជូនក្រុមការងារចាក់វ៉ាក់សាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអ្នកទទួលខុសត្រូវ លើការចាក់វ៉ាក់សាំង និងសំណូមពរអាជ្ញាធរដែនដី ប្រជាពលរដ្ឋសហការឲ្យបានល្អ ដើម្បីងាយស្រួលដល់ក្រុមការងារ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណ មេបញ្ជាការ យោធភូមិភាគទី៤ ដែលបានផ្តល់ទំនុកចិត្ត ដល់ក្រុមការងារចាក់វ៉ាក់សាំង និងប្តេជ្ញាចិត្ត ដឹកនាំក្រុមការងារ ចាក់វ៉ាក់សាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧបនាយករដ្ឋ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា អោយប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ។
ប្រជាពលរដ្ឋ បានទទួលការចាក់វ៉ាក់សាំងមានសេចក្តីត្រេតអរយ៉ាងខ្លាំង ខណៈពួកគាត់មានឱកាសបានចាក់វ៉ាក់សាំងទាំងក្រុមគ្រួសារ ដែលកន្លងមក បាន ទទឹងរង់ចាំ ជាយូរមកហើយ និងបានគោរពថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋ ទៀ បាញ់ និងក្រុមការងារចាក់វ៉ាក់សាំងការពារមេរោគកូវិដ-១៩ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ សូមឲ្យមានសុខភាពល្អ និង បំពេញភារកិច្ចសំរេចបានតាមផែនការដែលថ្នាក់លើប្រគល់ជូន ៕







No comments:

Post a Comment