Friday, July 16, 2021

នាយឧត្តមសេនីយ៍ ប៊ុន លើត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង

កោះកុង៖  នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្ត្រី ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានសម្របសម្រួលចាត់តាំងក្រុមគ្រូពេទ្យក្រសួងការពារជាតិ ចុះមកខេត្តកោះកុង ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង។

ជាមួយការយកចិត្តទុកដាក់ខ្ពស់ និងរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះជួយខេត្តកោះកុង ដែលកំពុងតែជួបប្រទះនូវការលំបាកនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់លើ សុខុមាលភាព របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ស្របតាមអនុសាសន៍ណែនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបយើងបានទទួលបានលទ្ធផលល្អប្រសើរដូចថ្ងៃនេះ។ ជាជំហ៊ានបន្ទាប់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដទាំងអស់គ្នា រួមទាំងការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការយកសំណាកអ្នកពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ-១៩ ជាពិសេសការពិនិត្យ និងព្យាបាលដល់អ្នកជំងឺទាំងអស់ ដែលកំពុងស្ថិតតាមមណ្ឌលនានា ព្រមទាំងការស្នាក់នៅ ហូបចុក របស់ពួកគាត់ធ្វើយ៉ាងណាឱ្យពួកគាត់ឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ៕








No comments:

Post a Comment