Friday, July 16, 2021

កិច្ចអន្តរាគមន៍រួមគ្នាដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន

 កោះកុង៖ លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំ និងអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរលោក ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចុះពិនិត្យទីតាំងសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។ ទីតាំងដីសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋនេះ មានទីតាំងស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។

នាឱកាសនោះ លោក ទេព ធន បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវថែរក្សាទីតាំងដី ដែលកំណត់ទុកសម្រាប់ដោះស្រាយជូន ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀននេះ ឱ្យបានគង់វង្ស កុំឱ្យមានជនខិលខួចលួចចូលទន្ទ្រានកាន់កាប់។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានចាត់ឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីឧទ្យាននុរក្ស និងអង្គភាពពាក់ព័ន្ធ ត្រូវចុះយាមល្បាតទីតាំងដីនេះជាប្រចាំ និងត្រូវអនុវត្តវិធានច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះជនខិលខូចដែលលួចចូលទន្ទ្រានកាន់កាប់ដីរដ្ឋ៕






No comments:

Post a Comment