Thursday, July 01, 2021

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អនុញ្ញាតិឱ្យ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួល លោក ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាស ឯកអគ្គរដ្ឋទូតបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាម បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ពីភាពជោគជ័យនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា បានរួមចំណែកពង្រឹង ពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យការពារជាតិ កាន់តែមានភាពស៊ីជម្រៅ និងរីកចម្រើនឥតឈប់ឈរ។ ឯកអគ្គរដ្ឋទូតវៀតណាម បានសម្តែងសេចក្តីរីករាយ ដែលបានចូលរួមពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត “២០ មិថុនា ១៩៧៧២០មិថុនា ២០២១។ មុនការបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។លោក វ៉ី ក្វាង មិញ បានពាំនាំនូវសេចក្តីថ្លែងអំណរគុណ ដឹងគុណរបស់រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជូនចំពោះរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់កាលៈទេសៈនូវការលំបាករបស់វៀតណាម ចាប់តាំងពីសង្គ្រាមឥណ្ឌូចិន វៀតណាម-អាមេរិក រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

ជាការឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់ឯកអគ្គរដ្ឋទូតវៀតណាម លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានអបអរសាទរចំពោះ ឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យនៅកម្ពុជា។ បេសកកម្មនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងការបន្តលើកកម្ពស់ និងពង្រឹងថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងវៀតណាម ឲ្យមានសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។លោក ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាពការរីករាលរាលដាលជំងឺកូវីដ-១៩ នៅក្នុងតំបន់ និងពិភពលោក ពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១នៅកម្ពុជា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានជួយឧបត្ថម្ភជាឱបករណ៍ សម្ភារៈវេជ្ជសាស្ត្រ ជូនដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូរឹង-១៩។ ក្នុងបរិបទជំងឺកូវីដ-១៩ ប្រទេសយើងទាំងពីរបានបន្តពង្រឹងចំណងមិត្តភាព។ សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ សំដៅរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវី៨-១៩ ដើម្បីស្តារឡើងវិញនូវសង្គម សេដ្ឋកិច្ច ក្រោយវិបត្តិជំងកូវីដ ១៩ តាមការបំពេញការងារ និងរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីៗ និងអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានបន្តជំនួយសប្បុរសធម៌ដល់កម្ពុជា រួមចំណែកក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូរីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ជូនថា ចំពោះកិច្ចសហប្រតិបត្តិការវិស័យយោធា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីនៅក្នុងប្រទេស តំបន់ និងពិភពលោក កំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែប្រទេសយើងទាំងពីរបានអនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបានតាមផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានឯកភាពគ្នាកន្លងមក ដូចជា ការហ្វឹកហ្វឺន បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពកងទ័ព ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីតាមVideo Conference ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកានានា ការជួបពិភាក្សា រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ អភិវឌ្ឍ ទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរកម្ពុជា-វៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងអំណរគុណចំពោះវត្តមានការចូលរួមរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្នាក់ដឹកនាំវៀតណាម និងឯកអគ្គរដ្ឋទូតវៀតណាម នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនាI-២០ មិថុនា ២០២១ នាពេលកន្លងថ្មីៗនេះ។ ប្រការនេះ បានបង្ហាញថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតវៀតណាមបានជួយជម្រុញសម្រេចលទ្ធផលជាប្រវត្តិសាស្រ្តក្នុងការសាងសង់ផ្ទាំងសិលាចារឹក ស្ថាបនាបណ្តុផ្លូវប្រវត្តិសាស្រ្តពីតំបន់ប្រវត្តិសាស្ត្រខេត្ត| ប្រទេសវៀតណាម ដែលជាគុណសម្បត្តិ និងគុណតម្លៃមិនអាចកាត់ថ្លៃបានជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ នាពេលអនាគត។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានពាំនាំនូវការថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានចូលរួមសហការរៀបចំអភិវឌ្ឍតំបន់X16 ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០មិថុនា ២០២១ ដំណើរការប្របដោយជោគជ័យ និងផ្លែផ្កា និងស្ទើរដ្ឋាភិបាលវៀតណាមជួយគាំទ្រដល់ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA Games 2021ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ខាងមុខនេះ។លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានជូនពរ ឯកអគ្គរដ្ឋទូតវៀតណាម ទទួលជោគជ័យនូវភារកិច្ចថ្មី មានសុខភាពល្អនិងសម្រេចជោគជ័យគ្រប់ភារកិច្ច ដែលបក្ស រដ្ឋាភិបាល និងប្រជាជនប្រគល់ជូន៕





No comments:

Post a Comment