Thursday, July 01, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជារៀបចំច្បាប់ដើម្បីការពារអាយុជីវិតប្រជាជន បែរជាគេថារំលោភសិទ្ធិក្នុងការបញ្ចេញមតិទៅវិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីថា កម្ពុជា បានរៀបចំច្បាប់ផ្សេងៗរួមទាំងច្បាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាជន ប៉ុន្តែបែរជាគេថារំលោភសិទ្ធិក្នុងការបញ្ចេញមតិទៅវិញ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកមិនខ្វល់នឹងពាក្យសម្តីអ្នកណាថាអ្វីនោះឡើយ ប៉ុន្តែនៅក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ-១៩នេះ អ្វីដែលសំខាន់ត្រូវតែការពារអាយុជីវិតរបស់ប្រជាជនឱ្យបានរស់នៅ និងមានសេចក្តីសុខតែប៉ុណ្ណោះ៕






No comments:

Post a Comment