Thursday, July 01, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឱ្យគ្រប់ខេត្តជាប់ព្រំដែនត្រូវធ្វើតេស្តរហ័សចំពោះរាល់អ្នកដំណើរចូលមកកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាដាច់ណាត់ឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជាត្រូវធ្វើតេស្តរហ័សចំពោះរាល់អ្នកដំណើរចូលមកកម្ពុជា ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវបន្តពង្រឹងការចេញចូលតាមព្រំដែន និងការធ្វើតេស្តរហ័ស ដោយមូលហេតុចម្បងថា ការរកឃើញលទ្ធផលរហ័ស ក៏អាចឱ្យយើងគ្រប់គ្រងបានរហ័សផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងសុខាភិបាល ផ្តល់នូវឧបករណ៍ធ្វើតេស្តរហ័សទៅតាមបណ្តាខេត្តឱ្យបានលឿន និងទាន់ពេលវេលាដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ចូលមកក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព៕




No comments:

Post a Comment