Wednesday, July 11, 2018

សហជីពធំៗចំនួន៥ តំណាងឱ្យកម្មកររាប់ម៉ឺននាក់ដាក់ញត្តិរួមគ្នា ស្នើដល់សហភាពអ៊ឺរ៉ុបបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ សហជីពធំៗ នៅប្រទេសកម្ពុជាចំនួន៥រួមមាន៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពកម្ពុជាពន្លឺកម្មករ សហភាពជាតិកម្ពុជាការពារកម្មករ សហភាពសហជីពជាតិឯករាជ្យកម្ពុជា និងសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជាដែលតំណាងឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់លើវិស័យកាត់ដេរ និងរោងចក្រផលិតស្បែកជើងបានដាក់ញត្តិរួមគ្នាស្នើដល់សហភាពអ៊ឺរ៉ុប ដើម្បីបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា។
យោងតាមញត្តិទាំង៥ សហជីពធំៗនៅកម្ពុជា បានចាត់ទុកថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអ៊ឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំជាងគេទី២របស់ប្រទេសកម្ពុជា។ EBA បានបង្កើតការងាររាប់ម៉ឺនកន្លែង និងផ្តល់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដល់កម្មករ-កម្មការិនីរាប់សែននាក់ និងបានធ្វើឱ្យក្រុមគ្រួសាររបស់ពួកគេនៅតាមជនបទរាប់លាននាក់ បានរួចផុតពីភាពក្រីក្រ ព្រមទាំងបានធ្វើឱ្យបងប្អូនរបស់ពួកគេ បានបន្តការសិក្សាផងដែរ។

ក្នុងញត្តិបានបញ្ជាក់ទៀតថា ក្នុងនាមសហជីពដែលមានតួនាទីការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិតទាំងអស់ សហជីពសូមទទូចដល់អ៊ឺរ៉ុបមេត្តាពិចារណាឱ្យបានហ្មត់ចត់ ពីផលប៉ះពាល់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះពីកម្ពុជា ដែលការដកនេះ នឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ និងមុខរបរ ដែលពាក់ព័ន្ធនឹងវិស័យ និងផលិតស្បែកជើងនេះផងដែរ៕




No comments:

Post a Comment