Wednesday, July 11, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺជាគណបក្សដែលមានពលរដ្ឋខ្មែរគាំទ្រច្រើនជាងគេបំផុតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស!

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុកដែលមានចំណងជើងថា គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០គឺជា គណបក្សដែលមានពលរដ្ឋខ្មែរគាំទ្រច្រើនជាងគេបំផុតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស!
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញពីមូលហេតុមួយចំនួន ដែលបានធ្វើឱ្យប្រជាពលរដ្ឋគាំទ្របោះឆ្នោតអោយគណបក្សប្រជាជន ដឹកនាំប្រទេសមកទល់សព្វថ្ងៃ ដូចខាងក្រោម៖
១-ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។
២-ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
៣-ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស។
៤-ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ។
៥-ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់។
៦-ជាគណបក្សតែ១គត់ ដែលសំបូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ៕

No comments:

Post a Comment