នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករនិយោជិតសរុបជាង
១០,៤៦១ នាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង
សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានសម្តែងក្តីសប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបជុំជាមួយ
បងប្អូនកូនក្មួយកម្មករ កម្មការិនីដើម្បីស្វែងយល់ពីសុខទុក្ខ
និងតម្រូវការចាំបាច់នានាដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង
ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥
របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន តែងតែមានកម្មវិធីជួបជុំកម្មករនិយោជិតក្នុងពេលកន្លងមកគឺក្នុងមួយឆ្នាំៗ
លោក បានអញ្ជើញជួបបងប្អូនកម្មករនៅក្នុងថ្ងៃទី ១៣ ឧសភា នៃទិវាពលកម្មអន្តរជាតិ
និងបាន អញ្ជើញចុះជួបផ្ទាល់ថែមទៀតនៅតាមបណ្តាលរោងចក្រផ្សេងៗទៀត។
ក្នុងឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន
បានសម្រេចអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយយកម្មករនិយោជិតប្រមាណជាង១លាននាក់
ដែលបានគ្រោងធ្វើ២ដងក្នុងមួយសប្តាហ៍។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ក៏បានរម្លឹកដល់ការជួបជុំកម្មករកម្មការិនីនៅសួនឧស្សាហកម្មវឌ្ឍនៈទី២
កាលពីពេលថ្មីៗនោះ ដែលនៅទីនោះគឺម្ចាស់រោងចក្រ
បានកំណត់ម៉ោងឱ្យកម្មការិនីស្ត្រីមានផ្ទៃពោះបានចេញ ពីកន្លែងធ្វើការមុន ១៥
នាទី។ លោក
ក៏បានស្នើឱ្យគ្រប់បណ្តារោងចក្រនានាទៀតកំណត់ម៉ោងឱ្យបុគ្គលិកកម្មការិនីមានផ្ទៃពោះបានចេញពីកន្លែងធ្វើការមុន១៥នាទី
ដូចៗគ្នា ព្រោះកន្លែងខ្លះឱ្យចេញមុន ៥ នាទី ហើយកន្លែងខ្លះទៀតឱ្យចេញមុន
១០នាទី៕
No comments:
Post a Comment