Wednesday, September 06, 2017

ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំង​មន្រ្តីរាជការ​អញ្ជើញចូលរួម​កាន់បិណ្ឌទី១​នៅវត្តអារញ្ញ​ការាម​ស្ថិតក្នុងក្រុង​កំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១១៧ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១ លោកស្រី ដោកសុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកស្រី ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ ក្នុងក្រុងកំពង់ឆ្នាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញការាមស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីកាន់បិណ្ឌវេនទី១នេះផងដែរ លោកស្រី ដោក សុទ្ធា លោក ឈួរ ច័ន្ទឌឿន និងលោកស្រី ព្រមទាំងមន្រ្តីរាជ និងប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុមួយចំនួន និង បច្ច័យ ចំនួន៣.៣៣០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអារញ្ញការាម ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យមួយចំនួន និងសំរាប់វត្ត មានភេសជ្ជៈនិងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនលោកយាយជីតាជីក្នុងម្នាក់ៗ ៥ពាន់រៀផងដែរ។
បន្ទាប់មកលោកស្រី ដោក សុទ្ធា លោក ឈួរ ច័ន្ទឌឿន និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋបានបង្សុកូលនិង បានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមអោយមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា។
អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីផ្សេងៗទៀត ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ដែលពិធីបុណ្យនេះគេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយអោយបានទទួលកុសលផលបុណ្យ ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ។

បន្ថែមពីនោះ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា និងអប់រំកូនចៅអោយខិតខំរៀនសូត្រ ជាពិសេសត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងបទល្មើសផ្សេងៗដែលខុសច្បាប់៕





No comments:

Post a Comment