សូមជម្រាបផងដែរ គោលបំណងចម្បងនៃជំនួបពិភាក្សាគឺដើម្បីពិនិត្យមើលកិច្ចសហប្រតិបត្តិការអភិវឌ្ឍកន្លងមករវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាផ្លាស់ប្តូរយោបល់ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ ។
នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ឈៀង យ៉ាណារ៉ា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅដល់លោក CHOI Sungho និងបានចាត់ទុកដំណើរទស្សននេះមានសារសំខាន់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសពង្រឹងភាពជាដៃគូបន្ថែមទៀតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារ KOICA ៕

No comments:
Post a Comment