នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ និងជាជំនួយការ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺលោក នុត ពុធដារ៉ា បានបន្តដឹកនាំមន្រ្តីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសង្កាត់ព្រៃវែង ព្រមទាំងការចុះពិនិត្យមើលផ្លូវបេតុថ្មី និងចាក់បេតុងសាលាបុណ្យភូមិនៅ សង្កាត់ព្រៃវែងផងដែរ។
ក្រៅពីការថ្លែងអំណរគុណនោះអភិបាលខណ្ឌ បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវ ការកង្វល់ និងបញ្ហានានារបស់ប្រជាពលរដ្ឋ បន្ថែមទៀតដើម្បីត្រៀមដោះស្រាយនាពេលខាង មុខកាន់តែ ប្រសើរឡើង។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភការជួសជុលសាលាបុណ្យភូមិត្រពាំងស្វាយ និងចាប់បេតុង ទីធ្លាសាលាបុណ្យ ដើម្បីទុកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិបានប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ និងប្រើប្រាស់នៅពេលមានតម្រូវការនានា។ ក្នុងឱកាសលោកអភិបាល ក៏បានចុះពិនិត្យផ្លូវបេតុងក្នុងភូមិទាំងពីរ ដែលទើបស្ថាបនារួចផងដែរ។
នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោកស្រី ដែលតែងតែគិតគូពីការរស់នៅរបស់បងប្អូន ៕
No comments:
Post a Comment