នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បេឡាជាតិអតីតយុទ្ធជន បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ របបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលការបើកប្រាក់នេះធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០នាទីព្រឹក តទៅ។
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើនៅទូទាំងប្រទេស។
ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជនតាមប្រព័ន្ធទូរស័ព្ទលេខ_០២៣ ២១៣ ៥៨០៕
No comments:
Post a Comment