ថ្លែងទៅកាន់អ្នកចូលរួមនៅទីស្តីការក្រសួង លោក ហេង ណារ៉េត បានមានប្រសាសន៍ថា មន្ទីរពិសោធន៍ ក្រសួងបរិស្ថាន មានតួនាទីសំខាន់ក្នុងការវិភាគគុណភាពទឹក ដី ខ្យល់ និងការវិភាគ ចំណីអាហារ ហើយបច្ចុប្បន្ននេះក្រសួងបរិស្ថាន កំពុងពង្រីកនូវចក្ខុវិស័យរបស់ខ្លួនធ្វើយ៉ាងណាពង្រីក មន្ទីរពិសោធន៍នេះ ឱ្យក្លាយទៅជាមន្ទីរពិសោធន៍ថ្នាក់ជាតិដែលមានសមត្ថភាពពេញលេញ។
លោកមានប្រសាសន៍បន្តថា ការបណ្តុះបណ្តាលនៅក្នុងមន្ទីរពិសោធន៍ ក៏ជាផ្នែកមួយជួយកសាងដល់សមត្ថភាពមន្រ្តីវ័យក្មេង និងនិស្សិតកំពុងសិក្សាជំនាញបរិស្ថានផងដែរ។
គូបញ្ជាក់ថា មន្ទីរពិសោធន៍នេះ គឺជាអង្គភាពជំនាញមួយចំណុះឱ្យអគ្គនាយកដ្ឋានគាំពារ បរិស្ថាន ដែលមានបេសកកម្មផ្តល់នូវអំណះអំណាងវិទ្យាសាស្រ្តសម្រាប់គាំទ្រដល់កិច្ច ប្រតិបត្តិការគាំពារ បរិស្ថាន តាមរយៈការពិសោធន៍ ការវិភាគ ការសិក្សាស្រាវជ្រាវ និងការផ្តល់សេវាពិសោធន៍ផ្សេងៗ៕

No comments:
Post a Comment