Thursday, June 09, 2016

លោកស្រី Catherine Novelli អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក​មក​ទស្សនកិច្ចកម្ពុជា

    មន្រ្តីជាន់​ខ្ពស់ក្រសួង​ការបរទេស​អាមេរិក គ្រោងនឹង​បំពេញទស្សន​កិច្ចកម្ពុជា​រយៈពេល ២ថ្ងៃ ​ដើម្បីបញ្ជា​ក់ការគាំ​ទ្រអាមេ​រិក លើកា​រទ្រទ្រ​ង់កត្តា​បរិស្ថាន​ថែរក្សាព្រៃ​ឈើ និងស​ត្វព្រៃ ។
     យោង​តាមស្ថានទូ​តអាមេរិ​កដំណើរ​​របស់ លោ​កស្រី​អនុរដ្ឋលេ​ខាធិការ​ក្រសួង​ការបរ​ទេ​ស Catherine Novelli  នឹងផ្តោ​តលើ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ និង​សកម្ម​ភាព​ដែល​មានបំ​ណងកា​ត់បន្ថ​យ​កា​របរបា​ញ់សត្វ​ដោ​យខុ​សច្បា​ប់ការជួ​ញដូរស​ត្វព្រៃ និ​ងការ​កាប់​ឈើ ខុស​ច្បាប់​ដើ​ម្បីប​ញ្ជាក់ពី​ការគាំ​ទ្រ រប​ស់ស​ហរដ្ឋ​អាមេ​រិក ក្នុងកា​រការ​ពារទី​ជំរកស​ត្វព្រៃ ដែ​លប្រ​ឈម​នឹងការ​ហិន​ហោច​ព្រៃ​ឈើ ។
     ដំណើ​រទស្សន​កិច្ចនេះ​ នឹង​ចាប់​ពីថ្ងៃ​ទី៩ដល់ថ្ងៃទី១០ ខែមិថុនា​​នេះ ។ លោកស្រី​ Catherine Novelli គឺជា​អនុរដ្ឋ​លេខា​ធិការ ទទួល​បន្ទុកផ្នែកកំ​ណើនសេ​ដ្ឋកិច្ចថា​មព​ល និង​បរិស្ថា​ន ដែលជាម​ន្រ្តីជា​ន់ខ្ពស់​បំផុ​តផ្នែកសេ​ដ្ឋកិច្ច នៅក្នុ​ងក្រសួ​ងការប​រទេ​សអា​មេរិក ។ នៅ​ថ្ងៃទី៩ ខែ​មិថុនានេះ លោ​កស្រីអនុរ​ដ្ឋលេខាធិកា​រនឹងទៅ​​មើលតំប​ន់ជំរកសត្វ​ព្រៃនៅ​ព្រៃឡង់ ហើ​យជួបជា​មួ​យ​នឹង​ក្រុ​មអ​នុ​រក្សព្រៃ​​ឈើក្នុ​ង​មូលដ្ឋា​ន ។
     លោ​ក​ស្រី Catherine Novelli គ្រោ​ងនឹងជួប​ផងដែរជាមួ​យប្រ​ធានក្រុ​មប្រឹ​ក្សាអ​ភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម​សុខ ចិន្តាសុភា​ និងរដ្ឋ​មន្រ្តីស្តី​ទីក្រ​សួង​ពាណិ​ជ្ជកម្ម ឯ​កឧត្តម កឹម ​ស៊ីថន ដើ​ម្បីពិភា​ក្សា​ពីបញ្ហា​នានា ផ្នែក​វិនិយោ​​គនិងពាណិ​​ជ្ជកម្ម ។ លោ​កស្រីអនុ​រដ្ឋលេខាធិ​ការ ក្រសួង​ការបរទេស​អាមេ​រិក នឹង​ចូលរួម​ផងដែ​រក្នុងពិ​ធីភោជ​នាហា​រពេ​លល្ងាច ជាមួយ​សហគ្រិ​នជាស្រ្តី ។
     និង​នៅថ្ងៃ​ទី ១០ ខែមិ​ថុនា លោ​កស្រីអនុ​រដ្ឋលេខាធិ​ការ Novelli នឹ​ងចូលរួមក្នុ​ងក្រុមពិភា​ក្សា ដើម្បីគូ​​សបញ្ជាក់​ពីនយោបា​យស្ថា​ប័ន និងភាព​ជាដៃគូចាំ​បាច់សំរា​ប់កសាង​សេដ្ឋកិច្ច ដែ​ល​មា​ន​​វិស័យ​ចំរុះ​ច្រើន និងមា​នភាព​ជឿ​នលឿ​ននៅ​កម្ពុជា ។ បន្ទាប់​មក លោក​ស្រីនឹ​ងធ្វើដំ​ណើរទៅខេ​ត្តសៀម​រាប ដើម្បី​មើលកា​រជួស​ជុលប្រា​សាទភ្នំបា​ក់ខែ​ង និង​ប្រាសា​ទដទៃ​ទៀត ក្រោ​មជំ​នួយ​​ថវិការប​ស់ស​ហរដ្ឋអា​មេរិក នៅ​ក្នុងសួន​ឧទ្យានអង្គរ ៕

No comments:

Post a Comment