Thursday, June 09, 2016

ឯក​ឧត្តម ​លីវ ជិនមីន (Liu ​​henmin) បេ​សកជន​ពិសេស​ និងជាអនុរដ្ឋ​មន្រ្តីការ​បរទេ​សចិន បានដឹកនាំ​គណៈប្រតិភូ​មកបំ​ពេញទស្សនៈកិ​ច្ចនៅក​ម្ពុជា​

កាល​ពី​ថ្ងៃទី០៤   ​​ដ​ល់ថ្ងៃទី០៦ ​​ ខែមិថុនា ២០១៦  ​​ ឯកឧត្តម  ​​​ ​​លីវ  ​​  ​​ជិនមីន   ​ បានដឹកនាំគណៈប្រតិភូ​មក​បំពេញ​ទស្សនៈកិច្ចនៅ​កម្ពុជាហើយបាន​ជួបពិភាក្សា​ជាមួយឯក​ឧត្តមឧប​​នាយ​ករដ្ឋម​ន្រ្តី ហោ ​​ ណាំហុង  ​ កាលពីថ្ងៃទី០៦  ​​ ខែមិថុនា      ឆ្នាំ២០១៦ ​​   នៅវិមានសន្តិភាព។ នេះ​បើ​យោង​តាមខ្លឹមសា​រដែ​លបានបង្ហោះផ្សាយក្នុង​ទំព័រហ្វេសប៊ុក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង។​
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបា​នប​ន្តថា ក្នុងការជួ​បពិភាក្សា ឯកឧត្តម ​  លីវ    ​​ជិនមីន     បានជំរាបថា រដ្ឋាភិបាល​ចិនបានសម្រេ​ចផ្តល់ជំនួយ​ឥតសំណ​ងចំនួន ៣ពាន់៦​០០លានយ័​ន ដល់កម្ពុ​ជាសំរា​ប់រយៈពេ​ល៣ឆ្នាំ(២០​១៦-២០១៨)។ ឯ​កឧត្តម​ឧបនា​យករដ្ឋមន្រ្តី​ ហោ ណាំ​ហុង ក៏​បាន​ថ្លែងអំ​ណរគុណដ​ល់រដ្ឋាភិ​បាលចិនដែ​លបានផ្ត​ល់ជំនួ​យនេះ និងក​ម្ចីអត់ការប្រា​ក់ ឬការ​ប្រាក់ទា​បជាច្រើ​នកន្លងមក ដែលរួម​ចំណែកក្នុ​ងការអភិវ​ឌ្ឍន៍កម្ពុជា​លើគ្រប់​វិស័យ ជាពិសេ​សក្នុងវិ​ស័យហេ​ដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ និងស្ពា​ន។
ឯក​ឧត្តមឧប​នាយ​ករដ្ឋមន្រ្តី ហោ ណាំ​ហុង ក៏បានថ្លែ​ងប្រាប់ទៅ​មិត្តចិន​ថា ប្រទេស​ចិនជាអ្ន​កវិនិ​យោគទី​១នៅក​ម្ពុជា ក្នុងរយៈ​ពេល ៤ឆ្នាំ​ចុងក្រោ​យនេះចា​ប់តាំង​ពីឆ្នាំ២០១១ មក ចិនបា​នបណ្តា​ក់ទុន​ចំនួន ៤,៣ ពាន់លា​នដុល្លារ​លើផ្នែកក​សិកម្ម ថាមពល ឧស្សា​ហកម្ម និងទេស​ចរណ៍ ។ ខាង​ផ្នែកវារី​អគ្គីស​នី ចិនបា​នវិនិយោ​គជាង ២.៣ ពាន់លា​នដុល្លាអា​មេរិក ។ ឯក​ឧត្តមឧបនា​យករដ្ឋ​មន្រ្តី ហោ ណាំ​ហុង បានប​ន្តថា ពាណិ​ជ្ជកម្មរវាង​កម្ពុជា និងចិន​មានចំនួ​ន៤ពាន់១៨៥​លានដុល្លា​រហើយនៅ​ឆ្នាំ២០១៥។ ទិសដៅ​គឺសំរេច​អោយបាន ៥ពា​ន់លានដុល្លា​រ នៅ​ឆ្នាំ២០១៧។
ឆ្លៀតក្នុ​ងឱកាសនោះ​ ឯកឧត្ត​ម លីវ ជិនមីន បានជំរាបជូ​ន ឯកឧ​ត្តមឧបនា​យករដ្ឋម​ន្រ្តី ហោ ណាំ​​ហុង ថា ក្នុងឱកាស​ដែលឯ​កឧត្តម​ឧបនា​យករដ្ឋមន្រ្តី​អញ្ជើញចូ​លរួមពិធី​បើកការតាំ​ងពិព័រណ៌​នៅគុ​នមិញ  នាថ្ងៃទី ១២-១៦ខែ​មិថុនា ឆ្នាំ២០១៦ ខាងមុ​ខនេះ ចិននឹ​ងរៀបចំកា​រជួបពិភា​ក្សា​ជាមួយ​ឯកឧត្តម ឧបនា​យករដ្ឋម​ន្រ្តីចិន   Wang Yang    ដើម្បី​បានផ្លា​ស់ប្តូរ​ទ​ស្សនៈ​អំពីស​ហ​ប្រតិបត្តិការក​ម្ពុជា-ចិនដែ​លសព្វថ្ងៃកម្ពុជា និងចិនជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោ​យ។
ពាក់​ព័ន្ធនឹងកម្មាធិ​ការអន្តររដ្ឋាភិ​បាលសម្រ​បសម្រួ​ល កម្ពុជា- ចិន   ឯកឧត្តម លីវ ជិនមី​នបានស្នើឲ្យ​ឯកឧត្តម​ឧបនាយ​ករដ្ឋមន្រ្តី ហោ ណាំហុង រៀបចំ ផែនការ​ជាក់ស្តែងសំរាប់​កិច្ចប្រ​ជុំនៃ គណៈ​កម្មាធិកា​រអន្តររដ្ឋា​ភិបាល​សម្រប​សម្រួល កម្ពុជា- ចិន”  ដើម្បី​ជំរុញកិ​ច្ចសហប្រតិ​បត្តិការរវាងកម្ពុ​ជា និងចិ​នអោយ​កាន់តែ​ស៊ីជម្រៅថែ​មទៀ​ត៕





No comments:

Post a Comment