Thursday, June 09, 2016

លោកជំទាវ ម៉ែន សំអន បានអនុញ្ញាតឲ្យ គណៈប្រតិភូក្រុងសៀងហៃ ចូលសម្តែងការគួសម និងពិភាក្សាការងារ

កាលពី​ថ្ងៃទី ០៨ ខែមិ​ថុនា ឆ្នាំ២០១៦ លោក​​​​​ជំទាវ​ឧបនាយក​រដ្ឋមន្ត្រី ម៉ែន សំ​អន រដ្ឋមន្ត្រី​    ក្រ​សួង​​​​​​​​ទំ​នា​ក់​ទំ​នង​​ជាមួ​យរដ្ឋ​សភា-​ព្រឹទ្ធស​ភា​ និង​អធិការកិ​ច្ច​បានអ​នុញ្ញា​ត​ឲ្យគ​ណៈ​ប្រ​តិភូ​​ក្រុង​សៀ​​ង​ហៃ ដែល​​ដឹ​កនាំ​ដោ​យ ឯក​ឧត្តម សា ហា​យ​លីន ​សមាជិក​​​​អចិន្ត្រៃ​យ៍ ប្រធា​នរណ​​សិរ្ស​ការ​ងារ នៃប​ក្សកុ​ម្មុយ​នីស្តចិន និង​ជា​ប្រ​ធា​ន​ស​មា​គម​មិត្ត​​ភា​ពចិន​ឯ​នាយ​ស​មុទ្រ នៃក្រុ​ងសៀ​​ង​ហៃ​ បានចូ​លសម្តែ​ងការ​គួសម និង​ពិភា​ក្សា​ការ​ងារ​ នៅទីស្តី​ការក្រសួ​ង។
លោ​កជំទាវ ម៉ែន ​សំអន ​បានលើ​កឡើ​ងថា ប្រទេ​សក​ម្ពុជា​​កំពុង​តែពង្រឹ​ង​ទំនា​ក់​ទំ​​ន​ង​ស​ហប្រ​តិ​​ប​ត្តិការ​ល្អ​នៅលើ​ស​កល​លោក ក្នុងនោះ​ក៏មាន​​ប្រទេស​ចិនផ​ងដែរ
លោ​ក​ជំទាវ ម៉ែន សំ​អន ក៏​បា​នបន្ត​ទៀ​តថា​ សេដ្ឋ​កិច្ច​ប្រ​ទេស​កម្ពុ​ជា​មា​ន​ការរី​ក​ចម្រើ​ន​ជា​លំ​ដាប់​​​នៅ​រយៈពេ​លប៉ុន្មា​នឆ្នាំចុ​ងក្រោ​យនេះ ដោ​យរក្សា​បាននូ​វកំណើ​នសេដ្ឋកិច្ច​ក្នុងចន្លោះ​ ៧% ក្នុងមួ​យឆ្នាំ និង​អតិផ​រណាទា​បជាង ៥% ក្រោ​ម​កា​រដឹ​កនាំ​របស់​សម្តេ​ចអគ្គ​​មហា​​សេ​នា​ប​តី​តេ​ជោ ហ៊ុន សែ​ន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រកម្ពុជា​។
ឯក​ឧត្តម សា ហា​យលីន ក៏​បានទទួ​​លស្គាល់​អំពី​កំ​ណើ​នសេ​ដ្ឋកិច្ចរ​បស់កម្ពុ​ជា ហើយ​ឯក​ឧត្តម​​​ក៏បាន​បញ្ជាក់​ថា ដំណើ​​រទស្សនៈកិ​ច្ចនាពេ​លនេះ​គឺចង់រឹតចំ​ណងកិ​ច្ច    ស​​ហ​​​​​​ប្រ​​តិបត្តិ​​​​​ការរវា​ង​​​ប្រទេស​​ទាំងពីរ និងពិ​និត្យ​មើល​អំពីឱកាស​ក្នុង​ការវិនិ​យោ​គ​នៅ​ក្នុងប្រ​​ទេស​​កម្ពុ​​ជា។

ឯក​ឧត្តម សា ហាយ​លីន បាន​អញ្ជើញលោ​កជំទាវ និងគ​ណៈប្រ​តូ​ទៅធ្វើទ​ស្សនៈកិច្ច​នៅ ​ទីក្រុង​សៀ​​ងហៃក្នុ​ងពេលវេ​លាណា​មួយ។ជាកា​រឆ្លើយ​ត​បចំពោះ​ដំ​ណើ​រទស្ស​នៈ  កិ​ច្ច​​​​នៅ​​ទីក្រុង​សៀង​​​ហៃ​លោក​​​ជំទាវ​​នឹង​ពិនិត្យ​រក​ពេល​វេលា​​សមស្រប​​ ណាមួ​យ៕




No comments:

Post a Comment