អនុញ្ញាតិអោយឯកឧត្តម
ជូស សេរ៉ាមូន(Jose
Rammon) ឯកអគ្គរដ្ឋទូតគុយបាចូលជួបសំដែងការគួរសម និងជំរាបលា ក្នុងឧកាសដែលឯកឧត្តម បានបញ្ចប់អាណត្តិការទូតរបស់ខ្លួននៅ
កម្ពុជា។ តាម ឯកឧត្តម អ៊ែង សុផល្លែត ទូតគុយបា យល់ឃើញថាកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យទំាងនយោបាយនិងសេដ្ឋកិច្ច
ឯកឧត្តមអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងពីភាគីកម្ពុជាដែលជំរុញបេសកម្មការទូត
របស់លោកនៅកម្ពុជាអោយទទួលបានជោគជ័យ។ ឯកឧត្តម ជូស សេរ៉ាមូន បានជំរាបជូនសម្តេចតេជោ
នាយករដ្ឋមន្ត្រីកម្ពុជាថាចាប់តំាងពីរដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជាកាលពីប្រមាណ
២៥ឆ្នាំមុន គឺប្រជាជនពិសេសយុវជនកម្ពុជាមានការផ្លាស់ប្តូរជីវភាពរស់នៅជាច្រើន។ ឯកឧត្តម
ជូស សេរ៉ាមូន ជឿជាក់ថា ការរីកចម្រើននឹងបន្តកើតមានតទៅទៀតនាពេលអនាគត។
ជាការឆ្លើយតបសម្តេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលគុយបាដែលបានជួយដល់ប្រទេសកម្ពុជាតំាងពីអតីកាលដែលរួមមាន
ជំនួយផ្នែកសុខាភិបាលតាមរយៈការបញ្ជូន គ្រូពេទ្យ និងការផ្តល់អាហារូបករណ៍ដល់កម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ ចំពោះបេសកម្មការទូតរបស់ឯកឧត្តម ជូស សេរ៉ាមូន
នៅកម្ពុជា និងសូមជូនពរអោយឯកឧត្តមទូតទទួលបានជោគជ័យបន្ថែមទៀតសម្រាប់បេសកម្មការងារនៅបណ្តាប្រទេសដទៃទៀត។
No comments:
Post a Comment